អង់គ្លេស៖ ក្រុម Arsenal បានសម្រេចនាំយកអ្នកចាំទី Bernd Leno មកកាន់ទឹកដី Emirates ដើម្បីជំនួសកីឡាករវ័យចំណាស់ Petr Cech។

ចាប់តាំងពីចូលមកកាន់ដំណែងភ្លាម លោក Unai Emery បានចាប់ផ្តើមប្រម៉ាញ់យកកីឡាករល្អៗដើម្បីមកពង្រឹងក្លិប ដើម្បីឲ្យពួកគេបានឡើងទៅលេងនៅពានរង្វាន់ Champions League។ 

កីឡាករ Bernd Leno

ក្រោយពីបាននាំយកខ្សែការពារស្លាប Stephen Lichtsteiner ពេលនេះក្រុមកាំភ្លើងធំមួយនេះបានសម្រេចទិញយកអ្នកចាំទីដៃឆ្នើម Bernd Leno ពីក្រុម Bayer Leverkusen ក្នុងតម្លៃជាង២៥លានដុល្លារអាមេរិក។

ក្រោយពីចុះកុងត្រាជាមួយក្លិបរួចរាល់ កីឡាករវ័យ២៦រូបនោះបានបង្ហើបអារម្មណ៍ថា ខ្លួនពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែនដែលមានឱកាសបានចូលរួមក្រុមដែលមានប្រវត្តិសាស្ត្រដ៏រុងរឿងដូច Arsenal ហើយលោកនឹងខិតខំព្យាយាមជួយក្លិបឲ្យអស់ពីសមត្ថភាព។ 

កីឡាករ Bernd Leno

គួរឲ្យដឹងថា Leno បានចំណាយពេលជាង៧ឆ្នាំជាមួយក្លិប Bayer Leverkusen ដោយរូបគេបានបង្ហាញខ្លួនបាន ២៣៣ប្រកួត មិនតែប៉ុណ្ណោះ រូបគេក៏ធ្លាប់ជាប់ក្នុងជម្រើសជាតិអាល្លឺម៉ង់និងជាប់ជម្រើសដំបូងបាន៦ដងផងដែរ៕

កីឡាករ Bernd Leno

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]