(ភ្នំពេញ)៖ សពអ្នកម្នាង អ៊ុក ផល្លា រណប្ញទ្ធិ នឹងត្រូវរៀបចំបូជា នៅវេលាម៉ោង៩៖០០នាទីព្រឹក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅខាងមុខបរិវេណវត្តបទុមវត្តី រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលអះអាងប្រាប់ Fresh News នៅមុននេះ។
ពិធីបូជាសពអ្នកម្នាង អ៊ុក ផល្លារណប្ញទ្ធិ នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្ស មន្ត្រីរាជការ ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។
សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។
គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌើមួយគ្រឿង បើកបុកព្រះទីនាំងរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ៕
ប្រភព៖ freshnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]