ភ្នំពេញ៖ កុមារា ឡុង លីគ័ង្គ អតីតបេក្ខជនប្រឡងនៅក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទី១ ដោយបច្ចុប្បន្ននេះប្អូនបានក្លាយជា តារាចម្រៀងវ័យក្មេងមួយរូបប្រចាំផលិតកម្ម រស្មីហង្សមាស ។ យ៉ាងណាមិញ តារាចម្រៀងវ័យក្មេងនេះ តែងតែទទួលបានការគាំទ្រស្រលាញ់ យ៉ាងច្រើនពីសំណាក់មហាជនទាំងចាស់ ទាំងក្មេង ដោយសារតែប្អូនមានទឹកដមសម្លេងខ្ពស់ពីរោះ ជាមួយនឹងចរិតរួសរាយរាក់ទាក់ ចេះគោរពចាស់ទុំផងដែរ។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ លីគ័ង្គ បានធ្វើរឿងដ៏មានទឹកចិត្តគួរឲ្យសរសើរមួយ ដោយប្អូនបានជួយទិញយកបន្លែទាំងអស់ របស់លោកយាយកម្សត់ម្នាក់ ដែលប្រទះឃើញគាត់ កំពុងតែដើរលក់បន្លែនៅតាមដងផ្លូវ។

ជាការពិតណាស់ បើទោះបីជានេះជាការជួយបន្តិចបន្តួចយ៉ាងណាក្តី ប៉ុន្តែវាគឺជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លាមួយរបស់ប្អូន ឡុង លីគ័ង្គ​ ដោយប្អូននៅក្មេងសោះ ប៉ុន្តែមានទឹកចិត្តធំធេងគួរឲ្យសរសើរ៕  

ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ