ភ្នំពេញ៖ ជាការពិតណាស់ក្រុមហ៊ុន GDH ជាក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសថៃ ដែលអ្នកណាៗក៏បានស្គាល់នោះ នាពេលថ្មីៗនេះបានសរសេររឿងមួយដែលមានឈ្មោះថា «Brother of The Year» អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ រឿងនេះសរសេរឡើងសម្រាប់តែលោក Sunny Suwanmethanon ម្នាក់ប៉ុណ្ណោះ។

ក្រុមហ៊ុន GDH បានបន្ថែមទៀតថាប្រសិនបើលោក Sunny មិនព្រមសម្តែងជាតួក្នុងរឿងនេះទេនោះរឿងនេះនឹងមិនមានក្នុងរោងភាពយន្តឡើយ។ អ្វីដែលកាន់តែអស្ចារ្យនោះក្នុងរឿងនេះដែរក៏មានការចូលរួមដោយលោក Nichkhun តារាចម្រៀងប្រចាំប្រទេសកូរ៉េក្នុងក្រុម 2PM ផងដែរ រួមទាំងកញ្ញា Urassaya Sperbund ប្រហែលជាមានកិត្តិសព្ទតិចតួចក្នុងការសម្តែង ក៏ប៉ុន្តែតារាម៉ូដែល និងតួសម្តែងស្រី ដែលជាកូនកាត់ថៃ-ន័រវែសរូបនេះ មានកេរ្តិ៍ឈ្មោះល្បីយ៉ាងធំធេងក្នុងពិភពម៉ូដែល។

ទន្ទឹមនឹងនេះដែរ តួសម្តែងប្រុសដែលជាកូនកាត់ថៃ-សិង្ហបុរី-បារាំង នោះគឺ Sunny Suwanmethanon ក៏ទទួលបានកេរ្តិ៍ឈ្មោះល្បីយ៉ាងខ្លាំង ក៏ព្រោះតែគេធ្លាប់សម្តែងរឿងជាច្រើនដូចជា «I Fine.. Thank You.. Love You» «Heart Attack» និង «Mr. Hurt»

ដូច្នេះអ្នកគាំទ្ររឿងថៃទាំងអស់ត្រៀមខ្លួន និងចូលរួមគាំទ្ររឿង «Brother of the Year» នៅឯរោងភាពយន្តនាថ្ងៃទី 21 ខែមិថុនា ខាងមុខនេះទាំងអស់គ្នា!!

ដើម្បីទទួលបានព័ត៌មានលម្អិតអំពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh  ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា៖ www.facebook.com/JaiKon.Cambodia www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕  

រឿង «Brother of The Year»
រឿង «Brother of The Year»
រឿង «Brother of The Year»
រឿង «Brother of The Year»
រឿង «Brother of The Year»
រឿង «Brother of The Year»

ទស្សនា Trailer នៅទីនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]