អង់គ្លេស៖ អតីតមិត្តរួមក្រុមរបស់​ Ronaldo នៅក្លិប Manchester United គឺកីឡាករ Patrice Evra បានចេញមករំឭកឡើងវិញនូវរឿងមួយដែលបង្ហាញពីអតីតមិត្តរួមក្រុមរបស់គេឈរយំក្រោយពេលរូបគេចាញ់កីឡាវាយកូនបាល់លើតុ។

Cristiano Ronaldo និង Patrice Evra

អតីតខ្សែការពារឆ្វេងដ៏ឆ្នើមរបស់ក្រុម Manchester United រូបនេះបានប្រាប់សារព័ត៌មាន ITV Sport ថា៖ «បំណងប្រាថ្នារបស់ Ronaldo គឺរូបគេចូលចិត្តធ្វើអ្វីមួយឲ្យល្អជាងអ្នកណាទាំងអស់ ទោះជាកីឡាប្រភេទអ្វីឬ មួយក៏ធ្វើអ្វីផ្សេងក៏ដោយ គេធ្លាប់ចាញ់កីឡាវាយកូនបាល់នៅលើតុខ្ញុំម្តងដែរ ហើយពេលនោះគេបានឈរយំនៅមុខខ្ញុំទៀតផង។ ខ្ញុំបានប្រាប់ទៅគេថាគេថា ឯងពូកែតែស៊ុតបាល់បញ្ចូលទីប៉ុណ្ណោះ រឿងកីឡាវាយកូនបាល់នេះឯងមិនអាចឈ្នះខ្ញុំទេ ព្រោះខ្ញុំបានហ្វឹកហាត់កីឡាប្រភេទនេះជាប្រចាំ»។

ខ្សែការពាររូបនេះបានបន្ថែមថា៖ «ម្ចាស់ពានរង្វាន់ Ballon d'Or ៥ ដងរូបនេះមិនសូវសប្បាយចិត្តនោះទេក្រោយពេលដែររូបគេ បានវាយចាញ់បងប្អូនជីដូនរបស់គេ Rio Ferdinand ម្តងទៀត ហើយក្រោយមកគេបានទិញតុមួយថ្មីសម្រាប់ការហ្វឹកហាត់ដើម្បីសងសឹកជាមួយខ្ញុំវិញផងដែរ»

Cristiano Ronaldo

គួរឲ្យដឹងផងដែរថា អតីតខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហមរូបនេះមិនអស់ចិត្តនិងការចាញ់កីឡាប្រភេទនេះឡើយ ដោយរូបគេបានទៅហ្វឹកហាត់អស់រយៈពេល ២ សប្តាហ៍នៅក្នុងផ្ទះរបស់គេ ហើយបានវិលត្រលប់មកវិញដោយផ្តួល Rio នៅមុខមនុស្សគ្រប់គ្នាផងដែរ។ 

ក្រោយពីរំឭករឿងនេះរួចមកកីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានជូនពរឲ្យមិត្តរួមក្រុមរបស់គេឈ្នះពានរង្វាន់ស្បែកជើងមាស នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកនេះផងដែរ៕

Cristiano Ronaldo និង Patrice Evra

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]