ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីយប់មិញ លោក ហេង ឡុង បានបង្ហាញពីក្ដីស្រលាញ់ទៅដៃគូស្នេហ៍អ្នកនាង ចនច័ន្ទ លក្ខិណា ជាមួយនឹងពាក្យផ្អែមល្ហែម ថែមទាំងជូនចិញ្ចៀនពេជ្រ ទៅនាង ជាកាដូសម្រាប់ថ្ងៃកំណើតឆ្នាំនេះទៀតផង។

តួយ៉ាងមិនទាន់បានប៉ុន្មានផង ស្រាប់តែមុននេះបន្តិច តារាសម្ដែងជើងចាស់រូបនេះ បែរជាបង្ហោះសារលើបណ្ដាញសង្គម បង្ហើបប្រាប់ពីការអាក់ខាន ដោយមិនបានរៀបចំពិធីជប់លៀងឆ្លងថ្ងៃពិសេសដូចរាល់ឆ្នាំឡើយ។

ក្នុងនោះអ្នកនាងបានពោលថា៖ «បុណ្យចម្រើនអាយុឆ្នាំនេះ សុំសម្រាកហើយណាបងប្អូនមិត្តភ័ក្ត្រមួយចំនួន យប់នេះសុំមិនចេញក្រៅទេណា ព្រោះពេលនេះមិនអាចញាំអ្វីបានទេចា៎ ក្តៅក្នុងរលាកអណ្តាត ចេញពងបែកពេញមាត់ បើបន្តការញាំទៀតអាចបុណ្យចម្រើនអាយុក្លាយជាបុណ្យសព ព្រោះចាស់ហើយ ហើយពេលនេះក្រោកមិនចង់រួច»។

ទាំងនេះគឺជាហេតុផលដែលនាំឲ្យអ្នកនាង ចនច័ន្ទ លក្ខិណា មិនបានធ្វើពិធីខួបកំណើតដូចតារាស្រីប្រុសដទៃ៕

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា