ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា នៅក្នុងថ្ងៃកំណើតភាគច្រើនតារាល្បីៗតែងតែធ្វើពិធីជប់លៀង ដើម្បីអបអរដល់ថ្ងៃកំណើត ប៉ុន្តែរីឯពិធិការិនីប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៥ កញ្ញា យ៉ាន សំនៀង បែរជាទៅធ្វើការងារមនុស្សធម៌ទៅវិញ។

ជាក់ស្ដែង នាព្រឹកមិញនេះដែរ តារាស្រី កញ្ញា យ៉ាន សំនៀង ព្រមទាំងមិត្តសិល្បៈការិនីល្បីៗ ដូចជា កញ្ញា អ៊ឹង និមល កញ្ញា សុផា លីនដា និងកញ្ញា នី មុនីនាថ បាននាំគ្នាយកថវិកា និងសម្ភារៈសិក្សាខ្លះៗ ទៅចែកជូនកុមារ ពិការគ-ថ្លង់ ជាច្រើននាក់ ផងដែរ។

ជាមួយនឹងសកម្មភាពមនុស្សធម៌នេះដែរ ពិធីការិនីរូបស្រស់ ត្រូវបានតារាៗ រួមទាំងលោកគ្រូអ្នកគ្រូនៅមណ្ឌលកុមារ ពិការគ-ថ្លង់កម្ពុជា បានធ្វើការSurpriseនំខួបឲ្យនាង គួរឲ្យរំភើប ថែមទៀតផង៕ 

យ៉ាន សំនៀង សុផា លីនដា និងអ៊ឹង និមល
យ៉ាន សំនៀង និងមិត្តសិល្បៈ
អ៊ឹង និមល និង សុផា លីនដា
យ៉ាន សំនៀង និងមិត្តសិល្បៈ
យ៉ាន សំនៀង និងមិត្តសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]