រាជធានី​ភ្នំពេញ ៖ សន្តិសុខ​វ័យក្មេង​ខឹង​សន្តិសុខ​វ័យ​ចំណាស់​ជេរ​ម៉ែ ទើប​វាយ​២​ដៃ​រយះ​សៀតផ្កា​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​សន្តិសុខ​វ័យក្មេង​ដាក់​ខ្នោះ ។ 

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​រោងចក្រ​កាត់ដេរសំលៀក​បំពាក់ តាម​ណ្តោ​យ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​បង្ក​ឈ្មោះ​ទេព វណ្ណ​រ័​ត្ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​ត្រពាំងរូង ខេត្តកោះកុង​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ចាន់ វ៉ា់​ន់​ជុក ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ក្នុង​បុរី​សែន​មនោ​រម្យ ស្ថិត​នៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង​។

តាម​ជន​បង្ក​ដែលជា​សន្តិសុខវ័យក្មេង​បាន​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះដែលជាសន្តិសុខវ័យ​ចំណាស់​​ទើបនឹង​ស្រវឹង​ ហើយសន្តិសុខ​វ័យក្មេង​បាន​ចេញ​ទៅ​ល្បាត​នៅ​ក្នុង​រោងចក្រ​ខាងលើ បន្ទាប់​មក​សន្តិសុខវ័យក្មេង​បាន​បោះដៃ​តាម​អាយ​កូ​ម​សួរ​ជនរងគ្រោះដែល​ជា​សន្តិសុខ​វ័យ​ចំណាស់​នៅឯណា​ពី​៣​ដង ហើយ​បន្ទាប់​មក​ស្រាប់តែ​ជន​រង​គ្រោះ​ខាងលើ បាន​ជេរម៉ែសន្តិសុខវ័យក្មេង​ថា «​ក​.​ន​.​យ (​ពាក្យអសុរស​) ម៉ែ​អែង​អស្ចារ្យ​ប៉ុន្មាន​ទៅ​អា​» បន្ទាប់​មកសន្តិសុខ​វ័យក្មេង​បាន​និយាយ​ថា «​ម៉េច​បាន​ជេរ​ដល់​ម៉ែ ម៉ែ​ខ្ញុំ​មក​លេង​ជាមួយ​មែន? តិច​ទ្រាំ​មិន​បាន​មិន​ស្គាល់​ចាស់​»​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា ដោយ​ជន​រង​គ្រោះ​ដែល​ជា​សន្តិសុខ​វ័យចំណាស់​បាន​យក​ខ្នោះ​មក​វាយ​សន្តិសុខ​វ័យក្មេង ហើយ​សន្តិសុខ​វ័យក្មេង​បាន​គ្រវាសដៃ​ទៅ​ខ្នោះ​នោះ​បោក​ចំសៀតផ្កា​សន្តិសុខ​វ័យ​ចំណាស់​បណ្តា​ល​អោយ​រយះ​យ៉ាងធ្ងន់ធ្ងរ ហើយ​បន្ទាប់​មក​សន្តិសុខ​វ័យ​ចំណាស់​បាន​ស្ទុះ​ហក់​មក​វាយ​ម្តងទៀត ហើយ​សន្តិសុខ​វ័យក្មេង​បាន​ដាល់​មួយ​ដៃ​ទៀត បណ្តាល​អោយសន្តិសុខ​វ័យ​ចំណាស់​នោះ​ដួល​សន្លប់​ស្តូកស្តឹង បន្ទាប់​មក​សន្តិសុខ​នៅ​ក្នុង​រោងចក្រ​ខាងលើ​នាំ​ជន​រង​គ្រោះ​ទៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ​ផង​ដែរ តែ​ដោយសារ​តែ​ជន​រង​គ្រោះ​របួស​ធ្ងន់ធ្ងរ​ពេក ត្រូវ​បាន​ក្រុម​គ្រួ​សារបាន​ដឹក​តាម​រថយន្ត ដើម្បី​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​។

ក្រោយ​ពេល​កើតហេតុ កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុភ្លាម​ៗ​ផង​ដែរ និង​បាន​ឃាត់ខ្លួន​សន្តិសុខ​វ័យក្មេង​នោះ​មក​ប៉ុស្តិ៍​មួយ​យប់ ដើម្បី​ទទួល​បណ្តឹង​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​ខាងលើ​សន្លប់​មិនដឹង​ខ្លួន​នៅឡើយ ហើយ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាត់ការ​តាម​នីតិវិធី ៕

ជនរងគ្រោះ
ជនរងគ្រោះ
ជនបង្ក
ជនបង្ក

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]