រុស្ស៊ី៖ ពាន World Cup មិនត្រឹមតែមានជាវត្ថុដ៏មានតម្លៃសម្រាប់កីឡាករជម្រើសជាតិនោះទេ ហើយវាក៏មានប្រវត្តិយ៉ាងវែងឆ្ងាយផងដែរ។

បើយោងតាមរបាយការណ៍របស់សារព័ត៌មានរបស់សហរដ្ឋអាមេរិកមួយបានបង្ហាញថា ពាន World Cup មានតម្លៃជាង២០លានដុល្លារអាមេរិក ដែលពានមួយនេះបានរចនាឡើងដោយលោក Silvio Gazzaniga ដែលជាជនជាតិអ៊ីតាលី រស់នៅទីក្រុង Milan។ 

លោក Silvio Gazzaniga

លោក Gazzaniga បានធ្វើពាននេះឡើងនៅឆ្នាំ១៩៧៤ ក្រោយពីពាន World Cup ដើមត្រូវបានចោរលួចបាត់ ហើយពានបាល់ទាត់ពិភពលោកសព្វថ្ងៃនេះគឺជាពានទី៣ហើយដែលត្រូវគេបង្កើតឡើង។

ពាននេះបានកម្ពស់៣៧សង់ទីម៉ែត្រ ដែលឆ្លាក់ឡើងអំពីមាសសុទ្ធ៦គីឡូក្រាម ដោយក្នុងនោះមានរូបកីឡាករពីររូបលើកដៃឡើងលើដើម្បីអបអរភាពជោគជ័យរបស់ពួកគេ។ 

ពាន World Cup

នៅពេលដែលប្រទេសមួយបានឈ្នះពាន World Cup ឈ្មោះរបស់ប្រទេសនោះនឹងត្រូវបានឆ្លាក់ជាប់នៅខាងក្រោម (បាត) ដោយប្រទេសដែលទទួលជ័យជម្នះនឹងអាចកាន់ពាននៅពេលចប់ការប្រកួត ប៉ុន្តែពួកគេនឹងទទួលបានពានចម្លងយកទៅប្រទេសខ្លួនវិញ ដោយពានដើមនឹងត្រូវសហព័ន្ធ FIFA យកទៅកាន់ប្រទេសអ៊ីតាលីដើម្បីជួសជុលមុននឹងយកទៅដាក់នៅក្នុងទីស្នាក់ការធំនៅទីក្រុង Zurich ប្រទេសស្វីស៕

ម្ចាស់ពាន World Cup ឆ្នាំ២០១៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]