(ភ្នំពេញ)៖ កាលពីថ្មីៗនេះ តារាកំប្លែងជើងចាស់ នាយ ក្ដិប ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាព ក្នុងក្រុមកំប្លែង នាយក្រឹម ត្រូវបានគេដឹងថា លោកបានធ្លាក់ខ្លួនឈឺ និង សំងំមើលថែខ្លួននៅផ្ទះ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ព្រោះតែគ្មានថវិកាគ្រប់គ្រាន់ សម្រាប់ថ្លៃព្យាបាលជំងឺនៅមន្ទីរពេទ្យ។ យ៉ាងណាមិញ បន្ទាប់ពីបានដឹងថា មិត្តរួមអាជីពកំពុងធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលាហើយនោះ តារាកំប្លែងរួមជំនាន់ នាយកុយ និង នាយក្រឹម ក៏បានយកថវិកាមួយចំនួន ប្រគល់ជូនដល់នាយ កិ្ដប ដើម្បីជួយសម្រួលថ្លៃព្យាបាល នៅមន្ទីរពេទ្យ។

ខណៈដែលតារាកំប្លែង នាយ ក្ដិប កំពុងសម្រាកព្យាបាល និងទទួលការព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលានោះ គេសម្គាល់ឃើញសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមាននាយ កុយ និង នាយក្រឹម ធ្វើជាអ្នកតំណាង បានចុះសួរសុខទុក្ខ ដល់មន្ទីរពេទ្យ ព្រមទាំងយកថវិកា មូលនិធិសិល្បករចាស់ជរា ឧបត្ថម្ភដល់តារាកំប្លែង នាយ ក្ដិប។ មកទល់នឹងពេលនេះ ស្ថានភាពជំងឺ របស់តារាកំប្លែង នាយ ក្ដិប កំពុងស្ថិតក្នុងការតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ។

គួរបញ្ជាក់ថា តារាកំប្លែង នាយ ក្ដិប បានសាងកេរ្តិ៍ឈ្មោះនៅក្នុងចង្កោមសិល្បៈ បានយ៉ាងច្រើន ប៉ុន្តែមួយរយៈក្រោយនេះ គេមិនសូវឃើញវត្តមាន លោកបង្ហាញមុខ នៅក្នុងកម្មវិធីជួបជុំ អ្នកសិល្បៈឡើយ ទើបតែថ្មីៗនេះ មានដំណឹងថា លោកកំពុងមានជំងឺទឹកចូលសួត បេះដូង និង ឡើងជាតិស្ករ ដែលធ្វើឲ្យមហាជនជូនពរលោក ឲ្យឆាប់ជាសះស្បើយពីជំងឺក្នុងពេលឆាប់ និង វិលមករកសិល្បៈសម្ដែង ម្ដងទៀត៕

នាយកុយ​ និង​ នាយក្រឹម ​នាំយក​ថវិកា​ ឲ្យនាយ ​ក្ដិប ​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្តឹប