(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីរថយន្តដឹកកម្មរមួយគ្រឿងម៉ាក KIA បើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ផ្លូវចំណោទ ជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុល​ចង្កូត​ឡើង​លើ​សួន​ច្បារ​ ​ក្រឡាប់​ចូលទៅឆ្នេរសមុទ្រ បណ្តាលឱ្យកម្មករ​សំណង់​នៅបុរីគុជអាស៊ីចំនួន​២១នាក់​ (ស្រី​១០នាក់​) រងរបួសនៅវេលាម៉ោង៦៖៣០នាទីព្រឹក ទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើផ្លូវ២ធ្នូ ត្រង់ចំណុចកន្ទុយនាគ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសាររថយន្ត​ដឹក​កម្មករ​សំណង់១គ្រឿងម៉ាក KIA ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​ 2V-2043​​ បើកបរដោយឈ្មោះ ទូច ណារាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកបរ​ មានទិសដៅពី​ចុង​អារីស្តុន ឆ្ពោះ​មក​សណ្ឋាគារ​សុខា​ លុះដល់ចំណុចខាងលើ​ស្ថានភាព​ផ្លូវ​កោង​ចុះ​ចំណោទ​ រថយន្ត​មាន​ល្បឿន​លឿន​ហ្រ្វាំង​មិន​ស៊ី​ ជ្រុល​ចង្កូត​ឡើង​លើ​សួន​ច្បារ​ បណ្តាលឱ្យក្រឡាប់​ ចូលទៅឆ្នេរសមុទ្រតែម្តង។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ជនរងគ្រោះដែលរងទាំង២១នាក់ គឺជាកម្មករសំណង់ទាំងអស់ ក្នុងនោះមានមនុស្សស្រីចំនួនឹ១០នាក់ផងដែរ ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅ​គ្លីនិក​ចាក់អង្រែ​​ និងគ្លីនិក​សេតេ​ ខេត្តេះព្រះសីហនុ។ ជនរងគ្រោះទាំងអស់ស្នាក់នៅក្នុងអារីស្តុន ស្ថិតក្នុងភូមិ៤​ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ​។

បច្ចុប្បន្ន រថយន្តបង្កត្រូវបាន ត្រូវបានកម្លាំងជំនាញយកមករក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ៕

រថយន្តដឹកកម្មករបុរីគុជអាស៊ី ក្រឡាប់ធ្លាក់ចូលឆ្នេរសមុទ្រ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]