នៅពេលយើងហូបផ្លែចេក តែងតែបកចោលសំបករបស់វាចេញ ហើយហូបតែសាច់ប៉ុណ្ណោះ។  តែអ្វីដែលអស្ចារ្យទាក់ទងនឹងសំបកចេក មនុស្សភាគច្រើនពុំសូវដឹងនោះទេ ដែលតាមពិតទៅសំបកវាសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗដែលជួយធ្វើឲ្យកាចាធ្មេញរឹងមាំ និងកាត់បន្ថយធ្មេញស្រៀវទៀតផង។ ជាពិសេសទៅទៀត វាជាថ្នាំធម្មជាតិកំចាត់ជាតិកខ្វក់ជាប់លើផ្ទៃធ្មេញ ហើយជួយឲ្យធ្មេញសស្អាត។

ដូច្នេះខាងក្រោមនេះ អ្នកនឹងបានដឹងអំពីវិធីសាស្ត្រងាយៗមួយចំនួនក្នុងការប្រើប្រាស់សំបកចេកដើម្បីជួយឲ្យធ្មេញរបស់លោកអ្នក សស្អាត និងចំណាយតិច។

១. ជ្រើសរើសចេកដែលទុំថ្មីៗ

អ្នកគួររកចេកដែលថ្មី មិនទុំជ្រុល ព្រោះវាសំបូរសារធាតុរ៉ែជួយដល់ការសម្អាតធ្មេញ ច្រើនជាងចេកដែលទុំខ្លាំង។  ម្យ៉ាងទៀតយើងអាចងាយចំណាំមើលតាមរយៈទងពណ៌បៃតងនៅខាងចុងរបស់វា។ 

រូបតំណាង

២. ការបកសំបក

សំបកមួយចំនិត គឺគ្រាប់គ្រាន់សំរាប់ការប្រើប្រាស់មួយពេលទៅហើយ។  ដូច្នេះដើម្បីសន្សំសំចៃ  អ្នកគ្រាន់តែបកត្រឹមមួយស្រទាប់ ហើយទុកសំបកដែលនៅសល់នៅជាប់នឹងសាច់ដដែល។  ធ្វើរបៀបនេះអ្នកនឹងអាចទុកប្រើនៅពេលក្រោយបានទៀត។ 

រូបតំណាង

៣. ខ្វេសយកជាតិសរសៃពីសំបក

ជំហានបន្ទាប់មានភាពលំបាកបន្តិច ព្រោះវាតម្រូវឲ្យអ្នកធ្វើការហារមាត់រៀងយូរបន្តិច រយៈពេល ១០នាទី។  ដំបូងអ្នកគ្រាន់តែកោសជាតិសរសៃដែលទុំជាប់នៅផ្ទៃខាងក្នុងនៃសំបកជាមួយនឹងធ្មេញលើក្រោម។  អ្នកត្រូវប្រាកដថា ជាតិសរសៃទាំងនោះបានទៅប៉ះគ្រប់ផ្ទៃទាំងអស់នៃធ្មេញដែលអ្នកចង់សម្អាត។  បន្ទាប់មកអ្នកគ្រាន់តែបើកមាត់ហារ ១០នាទី ដើម្បីឲ្យសារធាតុដែលមានជាប់សំបកចេកធ្វើប្រតិកម្មសម្អាតផ្ទៃធ្មេញ។  គួរបញ្ជាក់ឱ្យដឹងថា នៅពេលយើងហារមាត់ វាងាយធ្វើឲ្យជាតិសរសៃឆាប់ឡើងកកព្រោះវាប៉ះជាមួយខ្យល់ខាងក្រៅ។

រូបតំណាង

៤. ការដុះធ្មេញ

ជំហានចុងក្រោយគឺបន្ទាប់ពីជាតិសរសៃឡើងកកហើយរួច អ្នកអាចចាប់ផ្តើមប្រើប្រាស់ច្រាសដុះធ្មេញពុំលាយថ្នាំដុះធ្មេញ ទៅដុះលើធ្មេញដែលមានជាប់ជាតិសរសៃទាំងនោះឲ្យគ្រប់ជ្រុងជ្រោយ។  បន្ទាប់មកអ្នកអាចសម្អាតធ្មេញរបស់អ្នកម្តងទៀតជាមួយនឹងថ្នាំដុះធ្មេញដែលមានសារធាតុហ្ល័រអារ៉ាយ។

រូបតំណាង

ជារឿងធម្មតាទេ វិធីសាស្ត្រមួយនេះពុំអាចឲ្យយើងទទួលបានផ្លែផ្កាភ្លាមៗឡើយ វាទាមទារពេលវេលា និងការអត់ធ្មត់ធ្វើជាប្រចាំ។   បើអ្នកពុំចង់ចំណាយថវិការាប់រយដុល្លារ ការអនុវត្តវិធីសាស្ត្រ និងជំហានងាយៗខាងលើនេះនឹងអាចជួយអ្នកបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]