អង់គ្លេស៖ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Dele Alli អាច​នឹង​អវត្តមានក្នុង​ការ​ប្រកួត​បន្ទាប់​ជាមួយ​ក្រុម​ប៉ាណាម៉ា ​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ ដោយ​សារ​រូបគេបានរង​របួស​ភ្លៅ​ កាល​ពី​ប្រកួត​យប់​មិញ។

Dele Alli

ខ្សែបម្រើវ័យ​ ២២ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អកំឡុងពេលចាប់​ផ្ដើម​ក្នុងការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិអង់គ្លេស បុ៉ន្តែគួរឲ្យសោកស្តាយរូបគេបានរង​របួសក្នុងអំឡុង​ពេល​វគ្គ​ទី​មួយ ហើយ Alli នៅ​តែ​បន្ត​លេង​រហូត​ដល់​វគ្គ​ទី​ពីរ ដោយ​សារតែខ្លាច​របួស​កាន់​តែ​ធ្ងន់ធ្ងរ​ គ្រូបង្វឹក​ក៏​សម្រេច​ចិត្ត​ផ្លាស់ប្តូរកីឡាកររូបនេះចេញនៅ​នាទី​៨០ ដោយដាក់ជំនួសមក​វិញ​ដោយ​កីឡាករ Ruben Loftus-Cheek។ ​

Dele Alli

គួរឲ្យដឹងផងដែរកីឡាកររបស់ក្រុម Tottenham Hotspur នេះត្រូវ​បាន​គេ​ដឹកចេញ​ពី​កីឡដ្ឋាន ក្រោយ​ពីការប្រកួត​ចប់ ដើម្បីទៅធ្វើ​ការត្រួតពិនិត្យក៏ដូចជា​ព្យាបាល​នៅ​ថ្ងៃ​អង្គារ​នេះ​ផងដែរ៕

Dele Alli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]