ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ជាទិវាឪពុកអន្តរជាតិ ដែលមានមនុស្សជាច្រើនបានធ្វើការបង្ហោះរូបភាព ក៏ដូចជាបង្ហាញសេចក្តីស្រលាញ់ចំពោះអ្នកមានគុណ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកគ្រប់គ្នា។

នៅក្នុងនោះដែរ ឃើញថាតារាកំប្លែងដ៏ល្បីឈ្មោះនាយកុយ ក៏ទទួលបានពាក្យពេចន៍ជូនពរ និងការបង្ហោះរូបភាពបង្ហាញពីក្តីស្រលាញ់ចំពោះលោកពីកូនស្រីជាទីស្រលាញ់នៅក្នុងបណ្តាញសង្គមផងដែរ។

ស្របពេលជាមួយគ្នានេះដែរ គេក៏នាំគ្នាចាប់អារម្មណ៍ទៅលើសម្រស់ដ៏ស្រស់ស្អាតរបស់កូនស្រីរបស់តារារូបនេះ ព្រោះឃើញថានាងពិតជាស្រស់ស្អាតខ្លាំង មិនថាការតុបតែងខ្លួនបែបសម័យ និងបុរាណ ចូលកម្មវិធីនានានោះឡើយ ជាពិសេសនៅពេលដែលនាងមិនផាត់មុខក៏នៅតែស្រស់ស្អាត ពោលគឺសម្រស់មិនចាញ់តារាប៉ុន្មានទេ។

ម្យ៉ាងវិញទៀត នាងក៏ជាថៅកែស្រី នៅក្នុងហាងលក់សម្លៀកបំពាក់មួយកន្លែងផងដែរ នេះបើយោងតាមគណនីហ្វេសប៊ុករបស់នាងតែងតែបង្ហោះ។

ទន្ទឹមនឹងនេះផងដែរ ក្រោយពីបានឃើញរូបភាពប៉ុន្មានសន្លឹករបស់កូនស្រីលោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរពីសម្រស់របស់នាងគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយកុយ និងកូនស្រី
នាយកុយ និងកូនស្រី
កូនស្រី នាយកុយ
កូនស្រី នាយកុយ
កូនស្រី នាយកុយ
កូនស្រី នាយកុយ
កូនស្រី នាយកុយ
កូនស្រី នាយកុយ
កូនស្រី នាយកុយ
កូនស្រី នាយកុយ
កូនស្រី នាយកុយ
កូនស្រី នាយកុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ