(ភ្នំពេញ)៖ បើនិយាយពីកញ្ញា បេប៊ី វិញ មានប្រិយមិត្តជាច្រើន បានស្គាល់ពីរូបនាងដែលជាពិធីការិនី មានសម្រស់ស្អាតមិនចាញ់តារាផ្សេងទៀត។ យ៉ាងណាមិញ តារាស្រីរូបនេះ ក៏មានសមត្ថភាពមិនណយដែរ ទាំងការនិយាយ ការសម្ដែង ជាពិសេស កញ្ញា បេប៊ី មានការគាំទ្រយ៉ាងខ្លាំង ទៅលើការបកស្រាយចម្រៀងរបស់នាង។

ដោយហេតុនេះហើយ មានមហាជនជាច្រើន បានឆ្ងល់កញ្ញាថា ទាំងល្បី មានសមត្ថភាព ទាំងស្អាត ហេតុអ្វី បេប៊ី មិនចូលផលិតកម្មដូចគេ? 

ដោយមានសំណួរទាំងនេះ ទើបនាង ក៏បានប្រាប់មក ខ្មែរឡូត ថា មូលហេតុដែលនាងមិនទាន់សម្រេចចិត្តចូល ផលិតកម្មនោះ គឺ នាងមិនទាន់ចប់កុងត្រាជាមួយនឹងទូរទស្សន៍ CTN ជាមួយនឹងអាជីពជាពិធីការិនី នៅឡើយទេ ម្យ៉ាងវិញទៀត ណាមួយផលិតកម្មធំៗនៅក្នុងស្រុកក៏ពិភាក្សាគ្នា មិនទាន់ត្រូវជាមួយនឹងអ្វីដែលនាង ចង់បានដែរ។ ទាំងនេះហើយ ធ្វើឲ្យនាងសម្រេចចិត្ត ប្រើជីវិត ឯករាជ្យរបស់នាងលើវិថីសិល្បៈនាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ផងដែរថា បេប៊ី ជាតារាម្នាក់ ទើបតែប្រឡូកក្នុងសិល្បៈ បានប៉ុន្មានឆ្នាំប៉ុណ្ណោះ តែរូបនាង អាចទាញប្រជាប្រិយភាព លឿនមែនទែន៕

កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី
កញ្ញា បេប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]