ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មរស្មីហង្សមាស កុមារី សុខ សុជាតា បានបញ្ចេញនូវMVថ្មីមួយ ដែលមានចំណងជើងថា «ខ្ញុំស្រលាញ់អ្នកម្ដាយខ្ញុំ» ដែលទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន មិនធម្មតានោះទេ។
យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទនេះ ពិតជាពីរោះខ្លាំងមែនទែន ជាមួយអត្ថន័យស៊ីជម្រៅ ច្រៀងរៀបរាប់អំពីអ្នកម្តាយ ដែលធ្វើឲ្យមហាជនជាច្រើន ទាក់ចិត្តជាមួយបទចម្រៀងមនោសញ្ចេតនាមួយបទនេះ ហើយជាពិសេសជាងនេះទៅទៀតនោះ តារាចម្រៀងវ័យក្មេងរូបនេះ បានដឹកដៃអ្នកម្ដាយជាទីស្រលាញ់ខ្លួន មកសម្ដែងនៅក្នុងMVថ្មីមួយនេះ ថែមទៀតផង។
ទន្ទឹមជាមួយគ្នានោះដែរ តារាចម្រៀងវ័យក្មេងគួរឲ្យស្រលាញ់រូបនេះ ក៏ត្រូវមហាជនជាច្រើន បានសរសើរមិនដាច់ពីមាត់ ពីទេពកោសល្យសម្ដែងនៅក្នុងMVថ្មីមួយនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]