អេស្ប៉ាញ៖ ក្រុម Atletico Madrid បានផ្តល់កុងត្រាថ្មីដល់កីឡាករ Antoine Griezmann និង Lucas Hernandez ព្រមទាំងបាននាំយកខ្សែបម្រើ Thomas Lemar មកកាន់ទឹកដី Wanda Metropolitano ផងដែរ។

ក្រោយពីបានលេចឮពាក្យចចាមអារ៉ាមថា Griezmann អាចនឹងចេញពីក្រុម Atletico Madrid ពេលនេះខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនោះបានចេញមុខមកច្រានចោលព័ត៌មានទាំងអស់នោះ ដោយសម្រេចចិត្តចុះកុងត្រាថ្មីជាមួយក្លិប ដែលមានរយៈពេលដល់ទៅ៥ឆ្នាំឯណោះ។ 

កីឡាករ Griezmann

ខណៈនេះដែរ ក្រុមម្ចាស់ជើងឯកពានរង្វាន់ Europa League ឆ្នាំ២០១៨ មួយនេះក៏បាននាំយកកីឡាករថ្មីមកកាន់ក្លិបផងដែរ ដោយពួកគេសម្រេចចិត្តចំណាយលុយជាង ៨៤លានដុល្លារអាមេរិកទៅលើតម្លៃខ្លួនរបស់ខ្សែបម្រើ Thomas Lemar។

កីឡាករ Lemar

ក្នុងនោះដែល ក្រុម Atletico Madrid ក៏បានផ្តល់កុងត្រាថ្មីដល់ខ្សែការពារ Lucas Hernandez ផងដែរ ដោយរូបគេបានក្លាយជាតួអង្គដ៏សំខាន់នៅក្នុងការឈ្នះពានរង្វាន់ Europa League ឆ្នាំនេះ៕

កីឡាករ Hernandez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]