ប្រេសុីល៖ ក្រោយពីការប្រកួតជាមួយប្រទេសស្វីសរួចមក ក្រុមជម្រើសជាតិប្រេស៊ីលកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Neymar ដែលទើបតែជាពីរបួសមិនទាន់បានប៉ុន្មានផងឥឡូវនេះត្រូវរងរបួសម្តងទៀតហើយ។

Neymar

បន្ទាប់ពីត្រលប់ចូលមកកាន់បន្ទាប់ផ្លាស់សម្លៀកបំពាក់របស់គេវិញ ខ្សែប្រយុទ្ធឆ្នើមប្រេសុីលរូបនេះហាក់ដូចជាមានអារម្មណ៍ឈឺចាប់នៅត្រង់កជើងរបស់គេ ដែលជាកន្លែងទើបនឹងជាមិនទាន់បានមួយអាទិត្យស្រួលបួលផងនោះ ខណៈដែលគ្រូពេទ្យក៏ដូចជាគ្រូបង្វឹកមានការភ័យស្លន់ស្លោរនឹងបារម្ភអំពីរូបគេជាខ្លាំងដោយពួកគេសង្ឃឹមថាកីឡាកររូបនេះនឹងមិនមានបញ្ហាធ្ងន់ធ្ងរ ដែលអាចជះឥទ្ធិពលដល់ការប្រកួតក្រោយផងដែរ។

ប៉ុន្តែក្រោយពីការពិនិត្យនឹងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរបស់ប្រទេសប្រេសុីលរួចមក ពួកគេបាននិយាយថាវាគ្រាន់តែជារបួសកជើងបន្តិចបន្តួចប៉ុណ្ណោះ ហើយពួកគេនឹងខិតខំព្យាយាមព្យាបាល Neymar ឲ្យអស់ពីសមត្ថភាពមិនចាំបាច់ព្រួយបារម្ភអ្វីឡើយ។

Neymar

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធដែលពាក់អាវលេខ ១០ បានធូរស្បើយច្រើនហើយ ដោយគ្រូបង្វឹកក្រុមជម្រើសជាតិប្រេសុីលលោក TiTe ក៏បានសង្ឃឹមផងដែរថាខ្សែប្រយុទ្ធដែលមិនអាចខ្វះបានរបស់លោកនឹងអាចវិលចូលទីលានវិញបាន ក្នុងពេលឆាប់ៗតាមលទ្ធភាពជាក់ស្តែង៕

Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]