រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ត្រូវ​បុរស​៣​ទៅ​៤​នាក់​ព្រួត​វាយ លុះ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បែរជា​ស្ត្រី​ជា​ប្រពន្ធ បង្វែរ​មក​ថា ជា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​វិញ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ទល់មុខ​និង​សិប្បកម្ម​ផលិត​ទុយោ​ជ័រ​បូមទឹក ផ្ទះ​លេខ​៩៨៦ ផ្លូ​លេខ​៧០D ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្អូន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​នៅ​ទីតាំង​ខាងលើ​មានការ​ផឹក​ហ៊ោសប្បាយ​យ៉ាង​ទ្រហឹងអឺងកង​លុះដល់​ពេល​កើតហេតុ​មិនដឹង​ថា មានរឿង​អ្វី​នោះ​ទេ ឃើញ​បុរស​៣​ទៅ​៤​នាក់​បាន​ព្រួត​វាយ​ទៅ​បុរស​ម្នាក់ បណ្តាល​ឲ្យ​បែកក្បាល​សន្លប់​ស្តូកស្តឹង​ដូច​មនុស្ស​ស្លាប់​អ​ញ្ចឹ​ង ពេល​នោះ​ដែរ​បុរស​ម្នាក់​នោះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាត់​ទៅ ដោយ​បន្សល់​ទុក​នូវ​ថ្លុកឈាម​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​បន្តិច​ក្រោយមក​ដំណឹង​នេះ​បានលឺ​ទៅ​ដល់​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ថា មាន​ករណី​ហិង្សា​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​ព្រមទាំង​មាន​វត្តមាន​លោក​អធិការដ្ឋាន​ខណ្ឌ និង​អធិការរង​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​សាកសួរ​ពី​ដំណើររឿង​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​វាយ​បាន​មក​ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់​គាត់ គឺ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួលម៉ូតូ​ខ្លួនឯង ហើយ​មិន​មាន​អំពើ​ហិង្សា​ណាមួយ​ដូច​គេ​គ្រប់​គ្នា​លើក​ឡើង​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​ក៏​បាន​ដក​កម្លាំង​ចេញពី​កន្លែង​កើតហេតុ​នាំ​គ្នា​ធ្វើការ​បន្ត​រៀង​ៗ​ខ្លួន ៕

បុរស​ម្នាក់​រង​របួសធ្ងន់​
បុរស​ម្នាក់​រង​របួសធ្ងន់​
បុរស​ម្នាក់​រង​របួសធ្ងន់​

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]