ភ្នំពេញ៖ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍និងភ្ញាក់ផ្អើល មែនទែន នៅពេលដែលឃើញតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា បាន មុន្នីល័ក្ខ ស្ងាត់ៗលួចទៅកែសម្ផស្សត្រង់ច្រមុះបន្ថែម។ ហើយមិនត្រឹមតែប៉ុណ្ណោះ រូបភាពដែលនាងកែច្រមុះនោះ ថែមទាំងបង្ហោះចែកចាយ ពេញបណ្តាញសង្គមថែមទៀតផង។

ជាក់ស្តែង ខណៈពេលដែលរឿងកញ្ញា បាន មុន្នីល័ក្ខ កំពុងតែជ្រួលច្របល់ក្នុងបណ្តាញសង្គម ក្រុមការងារ ខ្មែរឡូត ក៏បានចុះទៅសាកសួរ និងសម្ភាសន៍ផ្ទាល់ទៅតារាច្រៀងរូបស្រស់ម្នាក់នេះ ទាក់ទងនឹងមូលហេតុខ្លះៗ ដែលធ្វើឲ្យនាងដាច់ចិត្តកែសម្ផស្សបន្ថែមបែបនេះ។

ក្នុងនោះដែរ កញ្ញា បាន មុន្នីល័ក្ខ បានឆ្លើយតបមកក្រុមការងារ ទាំងទឹកមុខញញឹម ជាមួយចម្លើយដ៏ខ្លីថា៖ “មូលហេតុដែលខ្ញុំកែច្រមុះនេះ ក៏ព្រោះតែមុខរបស់ខ្ញុំធំពេក ម៉្យាងវិញទៀត ខ្ញុំកែច្រមុះដើម្បីលើករាសីផងដែរ ហើយពេលកែហើយ គឺអាចនិយាយបានថា ស្រស់ស្អាត ហើយខ្ញុំពេញចិត្តយ៉ាងខ្លាំងតែម្តង”។

ទោះជាយ៉ាងណាក្តី សម្រាប់សម្រស់របស់កញ្ញា បាន មុន្នីល័ក្ខ នៅពេលនេះ ពិតជាស្រស់ស្អាតខ្លាំង និងទាក់ទាញមែនទែន បន្ទាប់ពីនាងកែសម្ផស្សរួចមក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ពេល មុន្នីល័ក្ខ កំពុងកែសម្ភស្ស
បាន មុន្នីល័ក្ខ ផ្តល់ការសម្ភាសន៍
បាន មុន្នីល័ក្ខ ផ្តល់ការសម្ភាសន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ