រុស្ស៊ី៖ ស្លាបយន្តហោះរបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត បានឆេះពាក់កណ្តាលអាកាស ខណៈដែលពួកគេកំពុងធ្វើដំណើរទៅកាន់ទីលានហ្វឹកហាត់សម្រាប់ការប្រកួតទីពីរក្នុងពូល។

ក្រោយពីបានចាញ់ម្ចាស់ផ្ទះរុស្ស៊ីយ៉ាងចាស់ដៃនៅក្នុងកីឡដ្ឋាន Luzhniki ទីក្រុង Moscow ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត បានធ្វើដំណើរទៅកាន់ទីក្រុង Rostov-on-Don ដើម្បីត្រៀមខ្លួនប៉ះជាមួយក្រុមអ៊ុយរ៉ាហ្គាយ នៅយប់ថ្ងៃស្អែកនេះ។ 

ក្រុមជម្រើសជាតិអារ៉ាប៊ី សោឌីត ក្នុងប្រកួតដំបូង

ខណៈដែលយន្តហោះបានហោះជិតដល់ព្រលានយន្តហោះទៅហើយ ស្រាប់តែស្លាបយន្តហោះរបស់ពួកគេត្រូវបានឆេះ ធ្វើឲ្យទាំងកីឡាករទាំងគ្រូបង្វឹកនិងតំណាងសហព័ន្ធដែលកំពុងធ្វើដំណើរលើយន្តហោះនោះ មានការភ័យខ្លាចនិងព្រលឹងចុងសក់គ្រប់គ្នា។

យ៉ាងណាមិញ យន្តហោះនោះបានចុះចតដោយសុវត្ថិភាព ហើយអ្នកដំណើរទាំងអស់មិនបានរងរបួសអ្វីទេ ដោយអ្នកជំនាញបាននិយាយថា ការឆេះស្លាបយន្តហោះនេះវាគ្រាប់តែជាបញ្ហាបច្ចេកទេសបន្តិចបន្តួចតែប៉ុណ្ណោះ។ 

គួរឲ្យដឹងថា ក្រុមអារ៉ាប៊ី សោឌីត នឹងត្រូវជួបជាមួយក្រុមអ៊ុយរ៉ាហ្គាយ នៅថ្ងៃស្អែកវេលាម៉ោង១០យប់ ហើយបើក្រុមអារ៉ាប៊ី ភ្លាត់ស្នៀតចាញ់ប្រកួតនេះទៀត ពួកគេនឹងក្លាយទៅជាជម្រើសជាតិដំបូងដែលហាលអាវមុនគេ នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នេះ៕

ក្រុមជម្រើសជាតិអារ៉ាប៊ីអូឌីត ក្នុងប្រកួតដំបូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]