ភ្នំពេញ៖ កាលពីម្សិលមិញនេះ គឺជាថ្ងៃពិសេសឡើងគេហដ្ឋានថ្មី និងរៀបចំពីធីចូលស្តីដណ្តឹង របស់កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាសកញ្ញា ឱក សុគន្ធកញ្ញា។

យ៉ាងណាមិញ សម្រាប់កម្មវិធីដ៏ពិសេសនេះ គេសង្កេតឃើញថាមានតារាៗត្រូវបានអញ្ជើញ ចូលរួមយ៉ាងច្រើនកុះករ ជាពិសេសនោះ គឺតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសផ្ទាល់តែម្តង។

ដោយឡែក នៅក្នុងកម្មវិធីនោះផងដែរ មហាជនបែរជាចាប់អារម្មណ៍ថា បើទោះជាមានតារាៗជាច្រើនចូលរួម ក៏ប៉ុន្តែបែរជាអវត្តមានកំពូលតារាចម្រៀងពីរដួង អ្នកនាង ពេជ្រ សោភា និងលោក ខេមរៈ សិរីមន្ត ដែលជាមិត្តជិតស្និទ្ធនឹងកញ្ញា ឱក សុគន្ធកញ្ញា ស្គាល់គ្នារាប់ឆ្នាំទៅវិញ។

ទោះជាយ៉ាងណាក្តី សម្រាប់ការអវត្តមានលោក ខេមរៈ សិរីមន្ត មិនបានចូលរួមក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីនិងពិធីចូលស្តីដណ្តឹងនេះ មហាជននៅតែមានចម្ងល់ថា ហេតុអ្វីបានជាលោកខកខាន ព្រោះថាអ្នកទាំងពីរស្គាល់គ្នាមិនតិចជាង១០ឆ្នាំនោះទេ។ ឯចំណែកអ្នកនាង ពេជ្រ សោភា វិញ ខណៈពេល កញ្ញា ឱក សុគន្ធកញ្ញា កំពុងមានកម្មវិធី នាងបែរជាកំពុងឡាយវីដេអូតាមបណ្តាញសង្គម លក់កាបូបធ្វើមិនដឹងទៅវិញ៕

ទាំងនេះនៅតែជាចម្ងល់របស់មហាជន តើប្រិយមិត្តយល់យ៉ាងណាដែរ?

តារាដែលចូលរួម
តារាដែលចូលរួម
តារាដែលចូលរួម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា