ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កំពូលតារាចម្រៀងស្រីល្បីំដាប់ជួរមុខកញ្ញា ឱក សុគន្ធកញ្ញា បានរៀបចំពិធីឡើងគេហដ្ឋានថ្មី ក្នុងថ្ងៃតែមួយជាមួយពិធីស្ដីដណ្ដឹង ដែលខាងកូនកម្លោះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាប្អូនប្រុសថៅកែក្រុមហ៊ុនហង្សមាស។

តួយ៉ាងក្នុងថ្ងៃដ៏ពិសេសមួយនេះម្ចាស់បទ «ចង់ទៅៗទៅ» កញ្ញា  ឱក សុគន្ធកញ្ញា ក៏មិនភ្លេចអញ្ជើញអស់តារាសិល្បៈល្បីៗ ដែលជាមិត្តរួមទ្រនំ ដើម្បីមកចូលរួមអបអរថ្ងៃល្អរបស់ខ្លួន យ៉ាងអធិកអធម ជាមួយបរិយាកាសពោរពេញដោយភាពសប្បាយរីករាយ។

ជាក់ស្ដែងនៅក្នុងកម្មវិធីនោះដែរកញ្ញា រួបស្រស់ម្នាក់នេះ នឹងមិត្តស្និទ្ធស្នាលប៉ុន្មាននាក់ទៀតដែលមានដូចជាលោក ឆន សុវណ្ណរាជ អ្នកនាង សុគន្ធ និសា ក៏ឆ្លៀត Suprise ខួបកំណើតជូនលោក ណុប បាយ៉ារិទ្ធ និងពិធីការិនី និមល ទៀតផង។

ទិដ្ឋភាពទាំងនេះ បង្ហាញយ៉ាងច្បាស់ថាទំនាក់ទំនងមិត្តភាពរបស់ពួកគេ ពិតជាល្អនឹងគ្នាខ្លាំង ហើយទោះជាម្នាក់ៗមានការងាររវល់ខ្លាំងកម្រិតណាក៏នៅតែមកចូលរួមកម្មវិធីពិសេសរបស់កញ្ញា ឱក សុគន្ធកញ្ញា ដែរ៕

ចង់ជ្រាបថាកម្មវិធីពិសេស ឱក សុគន្ធកញ្ញា មានតារាណាខ្លះចូលរួមទស្សនាទិដ្ឋភាពខាងក្រោមនេះ៖

ទិដ្ឋភាពក្នុងថ្ងៃពិសេស ឱក សុគន្ធកញ្ញា
ទិដ្ឋភាពក្នុងថ្ងៃពិសេស ឱក សុគន្ធកញ្ញា
ទិដ្ឋភាពក្នុងថ្ងៃពិសេស ឱក សុគន្ធកញ្ញា
ទិដ្ឋភាពក្នុងថ្ងៃពិសេស ឱក សុគន្ធកញ្ញា
ទិដ្ឋភាពក្នុងថ្ងៃពិសេស ឱក សុគន្ធកញ្ញា
ទិដ្ឋភាពក្នុងថ្ងៃពិសេស ឱក សុគន្ធកញ្ញា
ទិដ្ឋភាពក្នុងថ្ងៃពិសេស ឱក សុគន្ធកញ្ញា
ទិដ្ឋភាពក្នុងថ្ងៃពិសេស ឱក សុគន្ធកញ្ញា
ទិដ្ឋភាពក្នុងថ្ងៃពិសេស ឱក សុគន្ធកញ្ញា
ទិដ្ឋភាពក្នុងថ្ងៃពិសេស ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា