រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​២ បាន​ធ្វើការ​ចាប់ខ្លួន​ជន​សង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​លក់​គ្រឿងញៀន​ជា​អាជីព​តែ​ម្ដង ហើយ​ធ្លាប់​ជាប់គុក​៣​លើក​រួច​មក​ហើយ ប៉ុន្តែ​ជន​នេះ​ហាក់​មិន​មានការ​រាងចាល​បន្តិច​ឡើយ ក្រោយ​ជាប់គុក​មួយ​រយៈ​ចេញ​មក​វិញ​បាន​ចាប់​យកមុខ​របរ​ចាស់​នេះ​វិញ​ដដែល ទើប​ពេល​នេះ​ត្រូវ​នគរបាល​ចាប់ខ្លួន​ញាត់​គុក​ជា​លើក​ទី​៤​ម្ដងទៀត និង​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​៥​កញ្ចប់​ថែម​ទៀត​ផង​។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ថ្មគោល​៣ សង្កាត់ ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ សុខ ចាន់​ឌី​ណូ អាយុ​៣០​ឆ្នាំ មុខរបរ លក់​គ្រឿងញៀន​ជា​អាជីព មានស្រុក​កំណើត ភូមិ​រំចេក ឃុំ​រតនៈ ស្រុក​បាត់​ដំបង ខេត្តបាត់ដំបង ហើយ​សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ថ្មគោល​៣ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​ប្រាប់​បន្ត​ទៀត​ថា កន្លង​មក​ដោយសារ​តែ​មុខរបរ​មួយ​នេះ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​៣​ដង​រួច​មក​ហើយ ដោយឡែក​ពេល​នេះ​គឺជា​លើក​ជា​លើក​ទី​៤ ហើយ​មុន​ពេល​ចាប់ខ្លួន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២ បាន​ចេញ​ល្បាត​ពួន​ស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ចេញ​ធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​។ ដោយ​មានការ​សង្ស័យ ទើប​ចាប់ខ្លួន​ត្រួតពិនិត្យ​ក៏​រក​ឃើញ​គ្រឿងញៀន​ចំនួន​៥​កញ្ចប់ រួច​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

ជនជាប់ចោទ
វត្ថុតាង
ជនជាប់ចោទ
ជនជាប់ចោទ
វត្ថុតាង

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]