រុស្ស៊ី៖ កីឡាករ Kyle Walker បានបញ្ចេញសម្តីយ៉ាងធ្ងន់ៗទៅលើការសម្រេចចិត្តផ្តល់បាល់ប៉េណាល់ទីឲ្យទៅក្រុមទុយណេស៊ីកាលពីយប់មិញ ទោះក្រុមលោកបានទទួលជ័យជម្នះក៏ដោយ។

ក្រោយពីជម្រើសជាតិអង់គ្លេសបានយកឈ្នះក្រុមទុយណេស៊ី ២ទល់នឹង១ កាលពីយប់មិញ ខ្សែការពារ Kyle Walker បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាលពិតជាមិនសមហេតុផលសោះ ដោយសារតែការប៉ះទង្គិចនោះវាសឹងតែកើតមានរាល់ដងទៅហើយ។ 

កីឡាករ Walker និង Ben Youssef

កីឡាកររបស់ក្រុម Manchester City រូបនេះបានបន្តថា លោកមិនបានវាត់ដៃទៅក្រោយទេ ប៉ុន្តែកីឡាកររបស់ក្រុមទុយណេស៊ីជាអ្នករត់មកបុកដៃលោកទៅវិញ ហើយបើនៅក្របខ័ណ្ឌ Premier League វិញ ការប៉ះទង្គិចនេះមិនដែលត្រូវបានអាជ្ញាកណ្តាលពិន័យឡើយ។

កីឡាករ Walker ត្រូវបានពិន័យកាតលឿង

គួរឲ្យដឹងថា ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិប៉ាណាម៉ា នៅថ្ងៃ២៤ វេលាម៉ោង៧:០០ ខាងមុខនេះ៕

កីឡាករជម្រើសជាតិអង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]