ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ហើយ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ ពីរ​លើក​មក​ហើយ​ដែរ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ពេល​ចេញ​មក​វិញ​មិន​រាងចាល​សោះ បាន​បន្ត​ជួញដូរ​គ្រឿងញៀន​ដដែល ត្រូវ​នគរបាល​ស្រុក​ស្អាង ក្របួច​វាយ​ខ្នោះ​ទៀត​។ 

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ ០៦​កើត ខែ​បឋមាសាឍ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ មួន ណ​ន នៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។ លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ មួន ណ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។ (​ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ ចំនួន​០២​លើក ពី​បទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​។

លោក​អធិការ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​ខ្ពប​, ក្រុមប្រឹក្សា​ឃុំ និង​លោក​មេ​ភូមិ​រកា​លើ បាន​ចុះ​ដល់​ចំណុច​កើតហេតុ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ មួន ណ​ន ពេល​បានឃើញ​សមត្ថកិច្ច​នគរបាល​រួចរ​ត់ទៅ​ទិស​ខាងលិច ភ្លាម​នោះ​សមត្ថកិច្ច​នគរបាល បាន​ដេញ​តាម​ឃាត់ខ្លួន​បាន​។ ព្រមទាំង​រក​ឃើញ​នូវ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​ធំ ដែល​ជនសង្ស័យ​ទម្លាក់​ចោល​នៅ​គុម្ព​ចេក​។

បន្ទាប់​មក​សមត្ថកិច្ច​នគរបាល បាន​បន្ត​ទៅ​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ បាន​រក​ឃើញ​សម្ភារ​វេច​ខ្ចប់ ប្រើប្រាស់​មួយ​ចំនួន​នៅ​ក្នុងផ្ទះ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ មួន ណ​ន បាន​សារភាព​ថា ខ្លួន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់​ធំ តម្លៃ​១,០០០,០០០​រៀល (​មួយ​លាន​រៀល​) ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ ចំណុច​វាល​ខ្សាច់ ចាក់​អង្រែ​លើ រាជធានី​ភ្នំពេញ ដើម្បី​យក​មក​វេច​ខ្ចប់​លក់​ក្នុង​០១​កញ្ចប់ តម្លៃ​១៥​ដុល្លារ​។ បច្ចុប្បន្ន​ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិ​វី​ធី​៕

វត្ថុតាង
ទីតាំងកើតហេតុ
ជនជាប់ចោទ
ជនជាប់ចោទ
វត្ថុតាង

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]