ភ្នំពេញ៖ ស្ថិតនៅក្នុងយុគសម័យបច្ចេកវិទ្យាប្រកួតប្រជែង ក្រុមហ៊ុនស្មានហ្វូនឈានមុខលំដាប់ពិភពលោក Huawei ដែលកំពុងគ្រងមុខតំណែងជាម៉ាកយីហោមានតម្លៃបំផុតលំដាប់ពិភពរបស់ទស្សនាវដ្តី Forbes លេខរៀងទី 79 បានបញ្ចេញស្មាតហ្វូនបីម៉ូដែលគឺ Huawei Y6 Prime 2018 ($149) Y7 pro 2018 ($189) និង Y9 2018 ($249) ល្អទាំងតម្លៃ និងគុណភាពសម្រាប់អ្នកប្រើប្រាស់។

លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖

«សម្រាប់អតិថិជនដែលជាវ ស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 តម្លៃត្រឹមតែ $249 នឹងទទួលបានកាដូថែម កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង់ ១២ សប្តាហ៍ Huawei Y7 Pro 2018 តម្លៃត្រឹមតែ $189 នឹងទទួលបានឩបករណ៍បំពង សម្លេងឥតខ្សែ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង ៨ សប្តាហ៍ ហើយនិង Huawei Y6 Prime 2018 តម្លៃត្រឹមតែ $149 ថែមកែវទឹក, ស៊ីមកាតស្មាតជាមួយនឹងកញ្ចប់ធំហ្មង៤សប្តាហ៍»។
ស្មាតហ្វូន Huawei Y9 2018

Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ស្រាល តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតមានទំហំ 5.93 កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះខាងមុខទំហំ 16MP+2MP អាចថតរូប Selfie ច្បាស់ស្រស់ស្អាតតាមបែបធម្មជាតិ ទ្រទ្រង់ AR lens Multiple Photo Taking Mode អាចថតរូបផ្លាស់ប្តូរផ្ទៃខាងក្រោយ (Background) រឺ កំប្លែងៗ តាមចិត្តចង់។ 

Huawei Y9 2018 បំពាក់កាមេរ៉ាក្រោយទំហំ 13MP+2MP អាចផ្តិតយករូបភាពបានច្បាស់ស្អាតល្អដូចកាមេរ៉ាអាជីព មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធ Android 8.0 (Oreo) ចេញពីប្រអប់ស្រាប់ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ 

កាន់តែអែម Huawei Y9 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) បំពាក់ច្ចេកវិទ្យា Screenshot ទំនើបដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) មានកម្មវិធី Mirror Share អាចឲ្យអ្នកប្រើ Share Screen ទូរស័ព្ទទៅកុំព្យូទ័រ រឺទូរទស្សន៍ មាន Dual Bluetooth មានខារ៉ាអូខេ Mode មាន Wi-Fi Bridge ងាយស្រួលរំលែក Wi-Fi ដល់មិត្តរួមការងារ មិត្តភក្តិ និងក្រុមគ្រួសារ និងមានកម្មវិធី Game Suit សម្រាប់គ្រប់គ្រងការរំខាននានាទៀតផង។ 

តារាសម្តែងកញ្ញា ឌុច លីដា ប្រើស្មាតហ្វូន Huawei
ស្មាតហ្វូន Huawei Y7 Pro 2018

ចំណែកឯ Huawei Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អា បំពាក់អេក្រង់លាតទំហំ 5.99” មានកម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ 

ម្យ៉ាងវិញទៀត Huawei Y7 Pro 2018 មានកាមេរ៉ាភ្លោះ នៅខាងក្រោយផងដែរ មានទំហំ 13MP+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode និងបំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។

កាន់តែអែម Huawei Y7 Pro 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) បំពាក់ច្ចេកវិទ្យា Screenshot ទំនើបដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) មានកម្មវិធី Mirror Share មាន Dual Bluetooth មានខារ៉ាអូខេ Mode មាន Wi-Fi Bridge និងមានកម្មវិធី Game Suit ធ្វើឲ្យអ្នកប្រើកាន់តែរីករាយគ្មានដែនកំណត់។  

ស្មាតហ្វូន Huawei Y7 Pro 2018

Huawei Y6 Prime 2018 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ 5.7’’ មានកម្រិតបង្ហាញ HD+ HUAWEI FullView Display ងាយស្រួលកាន់ដោយដៃម្ខាង មាន RAM 2GB និង ROM 16GB អាចបន្ថែមម៉េម៉ូរីខាងក្រៅរបស់ដល់ទៅ256GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android 8.0 +EMUI 8.0 CPU Qualcomm 8917។ 

ស្មាតហ្វូន Huawei Y6 Prime 2018

ម្យ៉ាងវិញទៀត Huawei Y6 Prime 2018 មានកាមេរ៉ាក្រោយទំហំ 13MP មានសមត្ថភាពផ្តិតយករូបភាពច្បាស់ស្អាតល្អបើប្រៀបធៀបនឹងស្មាតហ្វនដ៏ទៃដែលមានតម្លៃប្រហែលគ្នា។ រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash អាចថតរូបបានស្អាតល្អ ហើយជាពិសេសអាចរីករាយថតរូបជាមួយនឹងកញ្ចក់ AR lens ដែលមានផ្លាសប្តូរផ្ទៃខាងក្រោយ (Background) តាមចិត្តចង់ រូបភាពបែបកំប្លែងៗតាមរយៈ Effect រួមទាំងកម្មវិធី Multiple Photo Taking Mode ទ្រទ្រង់មុខងារដោះសោរ ដោយប្រើទម្រង់មុខ និង ស្កេនក្រយ៉ៅដៃជំនាន់ទី៤ 4.0 រហ័សទាន់ចិត្ត។ 

កាន់តែអែម Huawei Y6 Prime 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G), បំពាក់មកនូវ Powerful Speaker ដែលអាចស្តាប់តន្ត្រី បទចម្រៀង ច្រៀងខារ៉ាអូខេ ច្បាស់លឺខ្លាំង ហើយអាចតម្លើងសម្លេង រហូតដល់ទៅ 88 dB ខ្លាំងជាងទូរសព្ទដទៃជា ៥០% ដោយពុំចាបាច់ប្រើប្រាស់ឩបករណ៍បំពងសម្លេងបន្ថែមនោះទេ។

ស្មាតហ្វូន Huawei

សរុបមកស្មាតហ្វូន ស៊េរីថ្មី Huawei Y6 Prime 2018 ($149) Y7 Pro 2018 ($189) និង Y9 2018 ($249) គឺជាជម្រើសដ៏ល្អបំផុតទាំងតម្លៃនិងគុណភាពសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន។

ស្មាតហ្វូន Huawei

អំពីស្មាតហ្វូន Huawei បច្ចុប្បន្នស្មាតហ្វូនដែលកំពុងលក់ដាច់ខ្លាំងរួមមាន៖ 

Huawei P20 ($689) Huawei P20 Pro ($859) Huawei Mate10 Pro ($840) Huawei nova 3e ($329) Huawei nova 2i ($299) និង Huawei Y9 2018 ($249) Huawei Y7 Pro 2018 ($189) Y6 Prime 2018 ($149) Y6 II (149$) Y3 2017 3G ($89) Y3 2018 4G ($99) Huawei T3 7 RAM 1 GB ROM 8G ($99) Huawei T3 7 RAM 2GB ROM 16GB ($145)។

តារាចម្រៀង ថេណា ប្រើ ស្មាតហ្វូន Huawei
ស្មាតហ្វូន Huawei ត្រកូល Y

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ ៖

Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង

Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ [email protected]៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]