រុស្ស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានយកឈ្នះទៅលើក្រុមជម្រើស ជាតិទុយណេស៊ី ក្នុងលទ្ធផល ២-១ ក្នុងវគ្គសន្សំពិន្ទុពូលG កាលពីយប់មិញនេះ ។
២គ្រាប់របស់អង់គ្លេស ធើ្វបានដោយប្រធានក្រុម Harry Kane ទាំង២គ្រាប់ គឺនៅនាទី១១នៃវគ្គទី១ និងនាទី៩០ នៅចុងបញ្ចប់នៃវគ្គទី២ ខណៈ១គ្រាប់់សងវិញរបស់ទុយណេស៊ី រកបានដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Ferjani Sassi។
ចប់ការប្រកួតអង់គ្លេស យកឈ្នះទុយណេស៊ី ២-១ ទទួលបាន ៣ពិន្ទុ ស្ថិតនៅលេខ២ ក្នុងពូលG ពីក្រោមបែលហ្ស៊ិក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]