ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា រឿងរ៉ាវនៅក្នុងរង្វង់សិល្បៈ គឺបានកើតឡើងច្រើន គួរឲ្យកត់សម្គាល់ ដោយមានទាំងរឿងរ៉ាវល្អៗ ក៏ដូចជារឿងរ៉ាវដ៏គួរឲ្យសោកស្តាយ ចាក់ដោតជាដើម។

ជាការពិតណាស់ ក៏ដូចជាថ្មីៗនេះ ត្រូវបានគេចាប់អារម្មណ៍ឃើញ តារាស្រីល្បីឈ្មោះចំនួន៣ដួង បច្ចុប្បន្នកំពុងតែ ត្រូវបានអតីតគូស្នេហ៍របស់ពួកគេ បង្ហាញម្ចាស់បេះដូងថ្មី បង្អួតភាពផ្អែមល្ហែមស្អិតរមួត រហូតឈានដល់ការភ្ជាប់ពាក្យ និងរៀបការជាមួយគ្នាថែមទៀតផង។

១. អតីតតារាចម្រៀងស្រី វ៉ាន់នីឡា ឬ សុខ ចិន្តា

កាលពីមួយរយៈពេលកន្លងទៅនេះ អតីតសង្សាររបស់នាង គឺលោក គុយ សិទ្ធិសក្តិ ទើបតែបានភ្ជាប់ពាក្យជាមួយគូដណ្តឹងថ្មី ថែមទាំងបានថតរូបPre-Wedding ជាមួយគ្នាយ៉ាងផ្អែមល្ហែមថែមទៀតផង។

អតីតតារាចម្រៀងស្រី វ៉ាន់នីឡា
វ៉ាន់នីឡា ជាមួយអតីតសង្សារ
អតីតសង្សាររបស់ វ៉ាន់នីឡា ជាមួយនឹងគូដណ្តឹងថ្មី

២. តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា

ក្រោយផ្តាច់ពាក្យជាមួយនឹង អតីតគូដណ្តឹងមិនទាន់បានមួយឆ្នាំស្រួលបួលផង ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុននេះ អតីតដណ្តឹងវ័យក្មេងរបស់វ៉ាន់ នីឡា ក៏បានភ្ជាប់ពាក្យ ជាមួយនឹងម្ចាស់ស្នេហ៍ថ្មី តាមប្រពៃណីយ៉ាងពេញមុខពេញមាត់ផងដែរ។

តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា
វ៉ាន់ នីឡា និងអតីតគូដណ្តឹង
អតីតគូដណ្តឹង វ៉ាន់ នីឡា ជាមួយនឹងម្ចាស់បេះដូងថ្មី

៣. តារាសម្តែងស្រី ភិន សុដាលីស

ចុងក្រោយគឺអ្នកមេម៉ាយវ័យក្មេង អ្នកនាង ភិន សុដាលីស ដែលនាងនិងតារាប្រុស លោក ប៉ែន ចំរ៉ុង បានសម្រេចចិត្តផ្តាច់ចំណងស្នេហ៍រួមគ្នា និងបានបន្សល់ទុកនូវតំណក់ឈាម កូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់។

ទោះជាយ៉ាងណា ស្រាប់តែព្រឹកមិញនេះ តារាប្រុសប៉ែន ចំរ៉ុង ក៏បានបង្ហាញនូវមុខគូស្នេហ៍ថ្មី ដោយអ្នកទាំងពីរបានហៅគ្នាថាប្តី-ប្រពន្ធ យ៉ាងពេញៗមាត់ ថែមទាំងបង្ហោះវីដេអូថើបគ្នា យ៉ាងផ្អែមល្ហែមក្នុងថ្ងៃកំណើតរបស់លោក ប៉ែន ចំរុងថែមទៀតផង៕

ភិន សុដាលីស
ភិន សុដាលីស និង ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង ស្វីតជាមួយគូស្នេហ៍ថ្មី
ប៉ែន ចំរ៉ុង ជាមួយគូស្នេហ៍ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា