ចិន៖ គ្រូបង្រៀនប្រុសចិត្តព្រៃផ្សៃម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងបញ្ឈប់ពីការងារ ក្រោយបែកធ្លាយរឿងប្រើហិង្សា លើកូនសិស្សប្រុសម្នាក់យ៉ាងចាស់ដៃ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងៗ ពីសំណាក់មហាជនទូទៅ។

គ្រូប្រុសខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Peng Lianghua បង្រៀននៅឯសាលាបឋមសិក្សា Cichong Primary School ស្ថិតក្នុងទីក្រុង Liupanshui ភាគខាងលិច ខេត្ត Guizhou ប្រទេសចិន។

គ្រូបង្រៀនរូបនេះ ត្រូវបានរងការចោទប្រកាន់ ពីបទប្រើហិង្សាទៅលើរូបរាងកាយកុមារាម្នាក់ ត្រូវជាកូនសិស្សរបស់ខ្លួន ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ បណ្តាលឲ្យរងបួសយ៉ាងដំណំ ជាមួយនឹងស្នាមជាំពេញខ្លួន ដោយសារតែ ខឹងនឹងក្មេងប្រុសរូបនេះមិនស្តាប់បង្គាប់ខ្លួន។ 

រូបភាពនៅក្នុងថ្ងៃកើតហេតុ

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថតនិងបង្ហោះចែកចាយ ពេញលើបណ្តាញសង្គមនោះ បានបង្ហាញយ៉ាងច្បាស់ពីសកម្មភាព ដ៏ព្រៃផ្សៃរបស់គ្រូប្រុសរូបនេះ បានយករំពាត់វ័ធទៅលើកុមារារងគ្រោះ ពេញមួយទំហឹងដៃរបស់ខ្លួនជាច្រើនដង ហើយថែមទាំងបានទាត់ធាក់ទៅលើគេ រហូតដល់ថ្នាក់ដួលខ្លួនឯង ទាំងនៅចំពោះមុខសិស្សដទៃទៀត ដើម្បីទុកជាការព្រមាន ខណៈគេក៏ឃើញដែរថា ក្មេងប្រុសរងគ្រោះបានស្រែកយំយ៉ាងខ្លាំងៗ ពោរពេញដោយការឈឺចាប់ គួរឲ្យអាណិត។

រូបភាពនៅក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្រោយកើតហេតុនោះ ក្មេងប្រុសរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយទទួលបានស្នាមជាំជាច្រើនកន្លែងនៅលើរាងកាយរបស់គេ។

ចំណែកឯ គ្រូបង្រៀនឈ្មោះ Peng Lianghua វិញ ក៏ត្រូវបានប៉ូលិសចុះធ្វើការឃាត់ខ្លួន និងត្រូវបានបញ្ឈប់ពីការងារ ខណៈដែលករណីនេះស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ផងដែរ។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម QQ របស់ចិន កាលពីថ្ងៃអង្គារ សប្តាហ៍កន្លងទៅនេះ ដោយទទួលបានអ្នកចុចចូលមើលជាច្រើនសែនដង (ជិត៥សែនដង) ដោយក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញកំហឹងរិះគន់យ៉ាងខ្លាំងៗ ទៅលើសកម្មភាពអសីលធម៌ ឬអមនុស្សធម៌ របស់គ្រូបង្រៀនប្រុសចិត្តព្រៃផ្សៃខាងលើនេះផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

រូបភាពនៅក្នុងថ្ងៃកើតហេតុ
រូបភាពនៅក្នុងថ្ងៃកើតហេតុ
រូបភាពនៅក្នុងថ្ងៃកើតហេតុ
រូបភាពនៅក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]