ដើមណូអែលមួយដើម ដែលមានកំពស់ ១.៨ម៉ែត្រ បានដាំដោយប្ដីប្រពន្ធមួយគូ នៅខាងក្រៅផ្ទះរបស់ពួកគាក់ប្រហែលជា ៣០ឆ្នាំមុន ឥលូវនេះវាបានលូតលាស់ខ្ពស់ជាងផ្ទះរបស់ទៅទៀត។

យោលតាមប្រភពព័ត៌មានពី ដេលីមែល បានឲ្យដឹងថា មានប្ដីប្រពន្ធមួយគូ ប្រពន្ធឈ្មោះ Avril Rowlands អាយុ ៦៧ឆ្នាំ និងប្ដីឈ្មោះ Christopher ៦៨ឆ្នាំ ធ្លាប់បានទិញកូនឈើមួយដើម តម្លៃ ៩.៥ដុល្លារនៅក្នុងហាងមួយកន្លែង កាលពីឆ្នាំ១៩៧៨។ ពួកគាត់ពិតជាស្មានមិនដល់ថា កូនឈើតូចមួយដើមកាលឆ្នាំនោះ បានដុះឡើង បាន១២ម៉ែត្រ ខ្ពស់ជាងផ្ទះរបស់ពួកគាត់ហើយ។

រៀងរាល់ឆ្នាំ ពួកគាត់តែងតែតប់តែងជាមួយនឹង ភ្លើងពណ៌ដ៏ស្រស់ស្អាត ហើយដើមណូអែលរបស់គាត់ គឺជាដើមណូអែលដែលធំជាងគេ នៅក្នុងភូមិរបស់គាត់។ លើសពីនេះទៅទៀត ក៏មានប៉ុស្ដិ៍ទូរទស្សន៍មានដល់គេហដ្ឋាន របស់ពួកគាត់ដើម្បីថតយករូបភាព និងផ្សព្វផ្សាយទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនារូបភាពទាំងអស់គ្នា៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]