ភ្នំពេញ៖ នៅពេលដែលរដូវកាល World Cup ចូលមកដល់ គេសង្កេតឃើញថា ប្រិយមិត្តមិនថាក្មេងឬចាស់ជាច្រើននាក់ តែងតែនាំគ្នាមើលនិងគាំទ្រកម្មវិធីដ៏កម្រនោះជានិច្ច ហើយជាពិសេសនោះ កីឡាមួយនេះ ពិតជាត្រូវចិត្តខ្លាំងមែនទែនសម្រាប់អ្នកគាំទ្របុរសៗផងដែរ។

យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះដែរ សម្រាប់ World Cup ឆ្នាំ២០១៨នេះ គេក៏សង្កេតឃើញថាមានតារាមួយចំនួន ដែលជាមនុស្សស្រីទេ ប៉ុន្តែអ្នកទាំងនោះពិតជាចូលចិត្តនិងតាមដានកម្មវិធីនេះ មិនចាញ់ហ្វេនគាំទ្របុរសៗប៉ុន្មាននោះទេ។ ដោយទាំងនេះ ផ្អែកតាមការបង្ហោះសារទាក់ទងនឹងក្រុមកីឡាករបាល់ទាត់ នៅលើគណនីហ្វេសប៊ុករបស់ពួកគេ រៀងៗខ្លួនផងដែរ៕

ចង់ដឹងថាមានតារាស្រីៗរូបណាខ្លះ តាមដានខាងក្រោម៖

១. កញ្ញា ស៊ូ ស៊ីរីកា៖ ភាគច្រើន ឧស្សាហ៍ឃើញនាង ផុសនៅក្នុងបណ្តាញសង្គម ជាមួយនឹង លទ្ធផលបាល់ទាត់។

កញ្ញា ស៊ូ ស៊ីរីកា

២. កញ្ញា ហេង កែវនីតា៖  តារាស្រីរូបនេះ ក៏គាំទ្រ វិស័យកីឡា​ មិនណយដែរ ដែលនាង តែងបង្ហាញអារម្មណ៍ និងការបង្ហោះលទ្ធផល បាល់ទាត់ ជាញឹកញាប់។ 

កញ្ញា ហេង កែវនីតា

៣. អ្នកនាង សុខ សោម៉ាវត្តី៖ ស្រីស្អាតកូន១នេះ មិនត្រឹមតែ គាំទ្រ វិស័យកីឡានៅខ្មែរប៉ុណ្ណោះទេ សូម្បីតែ កីឡាស្រុកគេ ក៏នាង ចូលចិត្តមើលដែរ។

អ្នកនាង សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូ ស៊ីរីកា