ភ្នំពេញ៖ កាលពីយប់មិញនេះដែរ ផលិតកម្មថោនបានបញ្ចេញនូវបទចម្រៀងមួយបទ របស់កំពូលតារាចម្រៀងស្រី កញ្ញា មាស សុខសោភា ដែលមានចំណងជើងថា «វីរបុរសក្នុងចិត្ត» ដោយទទួលបានការគាំទ្រ ពីសំណាក់មហាជន ជាច្រើនមិនធម្មតា នោះទេ។

ជាក់ស្ដែង ចំពោះចម្រៀងមួយបទនេះដែរ ទាំងការច្រៀង និងការសម្ដែងនៅក្នុង MVមួយនេះ ត្រូវបានតារាចម្រៀងស្រី កញ្ញា មាស សុខសោភា បានរៀបចំយ៉ាងពិសេស ដើម្បីជាការអបអរដល់ថ្ងៃរំលឹកគុណបិតាទូទាំងពិភពលោក ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ តារាស្រីរូបនេះ បានយកខ្សែជីវិតពិតពីអតីតកាលរបស់នាង ជាមួយឱពុកមកសម្ដែងនៅក្នុង MVថ្មីមួយនេះ ថែមទៀតផង។

យ៉ាងណាមិញ ខ្សែរឿងនៅក្នុងMVថ្មីរបស់ តារាចម្រៀងស្រីរូបនេះដែរ បានធ្វើឲ្យចាក់ដោតអារម្មណ៍អ្នកទស្សនាជាខ្លាំង ហើយក្នុងនោះដែរ មហាជនជាច្រើន បានកោតសរសើរជាខ្លាំង ចំពោះការសម្ដែងក្នុងខ្សែរឿងដ៏កម្សត់មួយនេះ ផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា