ភ្នំពេញ៖ កូនស្រីថៅកែល្ខោនបាសាក់ ភី សុគន្ធ អ្នកនាង ផន សុផារី បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីឃើញសារដែលនាង បានបង្ហោះលើបណ្ដាញសង្គមនាព្រឹកមិញនេះ។

ជាក់ស្ដែង ក្នុងអត្ថន័យ សារហាក់បានបង្ហាញពីភាពទុក្ខសោក គួបផ្សំនឹងក្ដីនឹករលឹក ជាខ្លាំង ទើបជម្រុញឲ្យតារាចម្រៀងស្រីបុរាណរូបនេះ ដាច់ចិត្តហ៊ានប្រកាសរកគ្រូអន្ទងព្រលឹង ដើម្បីតែបានជួបលោកយាយជាទីស្រលាញ់ ដែលបានទទួលមរណភាព ជាច្រើនឆ្នាំ។

ក្នុងនោះអ្នកនាងបានរៀបរាប់ថា៖ « តើការចូលរូបអន្ទងព្រលឹងមានពិតដែរទេ? បើមានមែននៅទីណាមាន? បើបងប្អូនណាដឹងជួយប្រាប់ផង នឹកយាយណាស់»

តួយ៉ាងគ្រាន់តែឃើញ សារនេះភ្លាម ក៏មានអ្នកគាំទ្រជាច្រើនបានធ្វើការឆ្លើយតបនឹងសំណួររបស់អ្នកនាងភ្លាមៗ អ្នកខ្លះថាមានពិតមែន ឯខ្លះទៀតពោលថាមិនមាន ទៅតាមជំនឿរៀងៗខ្លួន៕

ចុះប្រិយមិត្តដទៃទៀតយល់យ៉ាងណាចំពោះរឿងរ៉ាវមួយនេះ?

ផន សុផារី
ផន សុផារី
ផន សុផារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ផន សុផារី