រុស្ស៊ី៖ កីឡាករ Paul Pogba ថាខ្លួនត្រូវអ្នកគាំទ្ររិះគន់គ្រប់ពេល ទោះបីខ្លួនធ្វើត្រូវឬខុសក៏ដោយ។

ក្រោយពីជួយឲ្យក្រុមជម្រើសជាតិបារាំង ឈ្នះប្រកួតដំបូងក្នុងពូលមក ខ្សែបម្រើវ័យ២៥រូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា ខ្លួនមិនយល់អំពីហេតុផលដែលអ្នកគាំទ្រតែងតែរិះគន់មកលើលោកគ្រប់ពេលវេលានោះទេ។ 

កីឡាករ Paul Pogba

កីឡាករក្រុម Manchester United រូបនេះបានបន្តថា លោកបានក្លាយខ្លួនពីកីឡាករដែលមានតម្លៃថ្លៃជាងគេលើលោក ទៅជាកីឡាករដែលត្រូវបានគេរិះគន់ច្រើនជាងគេនៅលើលោកទៅវិញ។

ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានបន្ថែមថា ការរិះគន់បែបនេះពិតជាមិនយុត្តិធម៌សោះឡើយ ដោយសារតែលោកគឺជាគោលដៅតែម្នាក់គត់ពីអ្នកគាំទ្រ ហើយលោកគិតថាលោកមិនសាកសមនឹងការរិះគន់បែបនេះទេ។ 

កីឡាករ Paul Pogba

គួរឲ្យដឹងថា Paul Pogba បានផ្លាស់ប្តូរក្លិបមកកាន់ Manchester United កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃខ្លួន ១២២លានដុល្លារអាមេរិក ដោយក្នុងរយៈពេលពីរដូវកាលនេះ រូបគេបានបង្ហាញខ្លួនឲ្យក្លិបបាន៨៨ប្រកួត និងស៊ុតបញ្ចូលទីបាន១៩គ្រាប់ផងដែរ៕

កីឡាករ Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]