ជាការពិតត្រសក់ជារុក្ខជាតិបៃតងដែលមានតម្លៃថោក ងាយរក និងងាយហូប  ជាពិសេសវាមានជាតិទឹកដែលអាចប្រើប្រាស់ជំនួសទឹកបានទៀតផង។  តែអ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ ត្រសក់ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែងចំពោះសុខភាពទូទៅរបស់យើង។

គួរបញ្ជាក់ផងដែរថា បើសិនជាយើងហូបនៅពេលព្រឹក រឹតតែទទួលបានលទ្ធផលកាន់តែប្រសើរមួយកម្រិតទៀត។

ខាងក្រោមជាប្រយោជន៍ទាំង៥ចំណុចសំខាន់ៗ ទទួលបានពីការហូបត្រសក់ ដែលអ្នកពុំគួរមើលរំលងឡើយ។

១. រក្សាជាតិទឹកក្នុងខ្លួន

យើងដឹងហើយថា ជាតិទឹកជាតម្រូវការដ៏ចាំបាច់ សម្រាប់ដំណើរការដល់ការរំលាយអាហារ  ប្រព័ន្ធប្រសាទ និងលំនឹងនៃការធ្វើចលនារបស់ខ្លួនប្រាណទាំងមូល។  ដូច្នេះ ការហូបត្រសក់ជារៀងរាល់ថ្ងៃ ជាប្រភពនៃជាតិទឹកដ៏ច្រើនព្រោះក្នុងត្រសក់មួយផ្លែមានជាតិទឹករហូតដល់ ៩៥% ឯណោះ។

រូបតំណាង

២. កំចាត់សារធាតុពុល 

ត្រសក់ផ្ទុកសារធាតុពិសេសជាច្រើនដែលមានតួនាទីក្នុងការប្រឆាំងនឹងសារធាតុពុលដែលកោសិកាយើងផ្ទាល់ផលិត  ហើយសារធាតុពុលទាំងនេះ បើគ្មានការបញ្ឈប់ទាន់ពេលទេនោះ  ជាលទ្ធផលវានឹងទទួលការខូចខាត ហើយអាចវិវឌ្ឍទៅរកជំងឺរ៉ាំរ៉ៃ ជំងឺបេះដូង ជំងឺសួត ជាពិសេសជំងឺមហារីកទៀតផង។  ដូច្នេះការហូបត្រសក់ជារៀងរាល់ថ្ងៃនឹងជួយកាត់បន្ថយនៅហានិភ័យជំងឺទូទៅជាច្រើន។

រូបតំណាង

៣. រក្សាសំពាធឈាម

បញ្ហាសំពាធឈាម គឺជារឿងដែលផ្តល់ក្តីបារម្ភយ៉ាងខ្លាំងចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ។  ព្រោះការលើសឈាមអាចប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាម បណ្តាលឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងដែលអាចបណ្តាលឲ្យបាត់បង់ជីវិត។  ដូច្នេះការហូបត្រសក់ជាប្រចាំអាចការពារលោកអ្នកពីបញ្ហាទាំងនេះបាន។

រូបតំណាង

៤. ជំនួយសុខភាពប្រព័ន្ធរំលាយអាហារ

ដូចរៀបរាប់ខាងលើអីចឹង ត្រសក់សំបូរទៅដោយជាតិទឹករហូតជិតដល់ ៩៥% ដែលមានសារៈសំខាន់ដល់ការដឹកនាំ និងរំលាយចំណីអាហារ  ព្រមទាំងកំចាត់ជាតិពុលក្នុងចំណីអាហារជាដើម  និងកាត់បន្ថយការទល់លាមកផងដែរ។

ក្រៅពីនេះ ត្រសក់់មានផ្ទុកសារធាតុកាកសរសៃដែលចូលរួមចំណែកក្នុងចលនារបស់ពោះវៀន ដើម្បីសម្រួលដល់ការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ។

រូបតំណាង

៥. ធ្វើឲ្យស្បែកមានសម្រស់ក្មេងជាងវ័យ

ការកាត់ត្រសក់ជាចំនិតតូចៗហើយបិតពីលើស្បែក គឺជាថ្នាំធម្មជាតិដែលជួយកាត់បន្ថយការហើម  រមាស់  ការរលាកស្បែក  ជាពិសេសធ្វើឲ្យស្បែកសស្អាតទៀតផង។វាជាផលិតផលធម្មជាតិដែលពុំចាំបាច់ចំណាយថវិកាច្រើន និងអាចប្រើប្រាស់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]