ភ្នំពេញ៖ កាលពីព្រឹកមិញនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលសុខៗស្រាប់តែឃើញ កម្លោះសង្ហា លោក ញ៉ែម សុគន្ធ ធ្វើពិធីភ្ជាប់ពាក្យជាមួយនារីដ៏ស្រស់សោភាម្នាក់ ឈ្មោះថា ងួន កែវមល្លិកា។

យ៉ាងណាមិញ សម្រាប់ពិធីភ្ជាប់ពាក្យដោយស្ងាត់ៗនេះផងដែរ មហាជនសង្កេតឃើញថាក៏មានតារាដែលជាមិត្តរួមអាជីពជាមួយលោក ចូលរួមយ៉ាងច្រើន។ ក្នុងនោះគេសង្កេតឃើញមានវត្តមានកញ្ញា ថន លក្ខិណា លោក អ៊ុន សុធា លោក អេឡិច ចាន់ត្រា អ្នកនាង កែវ ចាន់និមល និងតារាៗជាច្រើនផ្សេងទៀតផងដែរ។

ទោះជាយ៉ាងណាក្តី ពិធីភ្ជាប់ពាក្យដោយស្ងាត់ៗនេះ លោក ញ៉ែម សុគន្ធ ពិតជាធ្វើឲ្យអ្នកគាំទ្រស្រីៗខកចិត្តមិនស្ទើរនោះទេ នៅពេលដែលលោកភ្ជាប់ពាក្យ ដោយមិនប្រាប់មហាជនមួយម៉ាត់បែបនេះ៕

ញ៉ែម សុគន្ធ និងគូដណ្តឹង
អ៊ុន សុធា និងថន លក្ខិណា
តារាៗចូលរូម
តារាៗចូលរូម
តារាៗចូលរូម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេឡិច ចិត្រា