ហ្វីលីពីន៖ ស្ថិតក្នុង ឱកាសនៃទិវាថ្ងៃបុណ្យឪពុកកាលពីម្សិលមិញនេះ កំពូលតារាសម្តែងស្រីដ៏ល្បីល្បាញ ម៉ារីម៉ា បានដឹកដៃស្វាមី ព្រមទាំងកូនស្រីសំណព្វចិត្តរបស់ខ្លួន ធ្វើដំណើរកម្សាន្តទៅកាន់តំបន់មាត់សមុទ្រលើកោះ Palawan យ៉ាងសប្បាយរីករាយ។

ដោយក្នុងឱកាសនៃការសម្រាកកាយលើកនេះ តារាសម្តែងស្រី ម៉ារីម៉ា ក៏បានធ្វើពិធីអបអរសាទរថ្ងៃទិវាឪពុកឱ្យលោក DingDong ជាស្វាមីខ្លួន ក្រោមបរិយាកាសយ៉ាងរ៉ូមែនទិកផងដែរនៅមាត់សមុទ្រ។

ជាក់ស្តែង គេឃើញមានការចងក្រណាត់ពណ៌ស រៀបចំឡើងជាមួយនឹងការទទួលទានអាហារពេលល្ងាច យ៉ាងផ្អែមល្ហែមជួបជុំ៣នាក់ឪពុកម្តាយ និងកូនស្រី ថែមទាំងមានការរាំ រវាងគូស្វាមីភរិយាថ្មីមួយគូនេះ ជាមួយគ្នាពោរពេញទៅដោយសុភមង្គលក្រៃលែង។

នេះបានបង្ហាញពីជីវិតគ្រួសារមួយ ដែលមានសេចក្តីសុខពេញលេញដូចក្នុងរឿងបេះដាក់ ពោលគឺសុភមង្គលបែបនេះ មិនមែនមានតែក្នុងខ្សែភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាមានពិតប្រាកដមែននៅក្នុងឆាករឿងជីវិតពិតរបស់ម៉ារីម៉ា និង DingDong ៕

ទស្សនាកម្រងរូបភាព និងវីដេអូរបស់គ្រួសារ ម៉ារីម៉ា ដូចខាងក្រោមនេះទាំងអស់គ្នា៖  

ទិវាឪពុករបស់ DingDong នៅកោះ Palawan
ទិវាឪពុករបស់ DingDong នៅកោះ Palawan
ទិវាឪពុករបស់ DingDong នៅកោះ Palawan
ការទទួលទានអាហារដ៏រ៉ូមែនទិករបស់គ្រួសារម៉ារីម៉ា
ម៉ារីម៉ានៅកោះ Palawan
ម៉ារីម៉ានៅកោះ Palawan
ម៉ារីម៉ា និងកូនស្រីនៅកោះ Palawan
កូនស្រី ម៉ារីម៉ា នៅកោះ Palawan
DingDong និងកូនស្រី នៅកោះ Palawan
ម៉ារីម៉ានៅកោះ Palawan
គ្រួសារ ម៉ារីម៉ា ដើរលេងកោះ Palawan
DingDong និងកូនស្រី
DingDong និងកូនស្រី
គ្រួសារម៉ារីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]