ភ្នំពេញ៖ ក្រោយពីបញ្ចប់ទំនាក់ទំនង រវាងតារាសម្តែងអ្នកនាងភិន សុដាលីស រួចមក ឃើញថាតារាសម្តែងដ៏មានឈ្មោះល្បីល្បាញលោកប៉ែន ចំរ៉ុងហាក់ដូចជាមិនមានទំនាក់ទំនងជាមួយអ្នកណាផ្សេងទ្បើយ។

តែកាលពីពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញនៅក្នុងបណ្តាញសង្គមនារីម្នាក់បានបង្ហោះរូបភាពស្និទ្ធស្នាល ជាមួយនឹងតារារូបនេះ ថែមទាំងភ្ជាប់ជាមួយសារ ដ៏មានអត្ថន័យផ្អែមល្ហែមមិនធម្មតានោះដែរ។

សារផ្អែមល្ហែម

ទំនាក់ទំនង របស់នារីរូបស្រស់រូបនេះជាមួយនឹងលោក ប៉ែន ចំរ៉ុង គឺចាប់ផ្តើមមួយឆ្នាំជាងមកហើយ ពោលគឺតាំងពីឆ្នាំ២០១៧មកម្ល៉េះ។ ដោយក្នុងនោះឃើញថាតារារូបនេះ និងនារីស្រស់ម្នាក់នេះ មានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយនឹងការបណ្តើរគ្នាចូលកម្មវិធីជាច្រើន ក៏ប៉ុន្តែហាក់ដូចជាមិនទាន់មានអ្នកណាមួយចាប់អារម្មណ៍តែប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ ការរស់នៅរបស់អ្នកទាំងពីរដូចជាប្តីប្រពន្ធ ដែលនៅផ្ទះរួមគ្នាយ៉ាងដូច្នោះ នេះបើតាមរយៈរូបភាពដែលបានបែកធ្លាយកាលពីពេលថ្មីនេះ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ តារារូបនេះក៏បានបណ្តើរគ្នាដើរផ្សារ និងមើលថែគ្នា យ៉ាងគួរឲ្យច្រណែន។

តាមរយៈរឿងនៃការបែកធ្លាយមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែន តែទោះជាយ៉ាងណាក៏អ្នកគាំទ្រ នៅតែចង់ជ្រាបច្បាស់ពីរឿងនេះ ថាពិតឫក៏យ៉ាងណា ដូច្នោះមានតែរង់ចាំការបកស្រាយពីមាត់របស់តារារូបនេះផ្ទាល់៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង
ប៉ែន ចំរ៉ុង និងនារីដែលគេថាជាភរិយាថ្មីលោក
ប៉ែន ចំរ៉ុង និងនារីដែលគេថាជាភរិយាថ្មីលោក
ប៉ែន ចំរ៉ុង និងនារីដែលគេថាជាភរិយាថ្មីលោក
ប៉ែន ចំរ៉ុង និងនារីដែលគេថាជាភរិយាថ្មីលោក
ប៉ែន ចំរ៉ុង និងនារីដែលគេថាជាភរិយាថ្មីលោក
ប៉ែន ចំរ៉ុង
នារីដែលគេថាជាភរិយាថ្មីលោក
នារីដែលគេថាជាភរិយាថ្មីលោក
នារីដែលគេថាជាភរិយាថ្មីលោក
ប៉ែន ចំរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង