ប្រេសុីល៖ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅបន្ទាប់ពីការប្រកួតរវាងក្រុមជម្រើសជាតិប្រេស៊ីល និង ក្រុមជម្រើសជាតិស្វីស បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នានោះ គេសង្កេតឃើញថាខ្សែប្រយុទ្ធ Neymar គឺជាមុខព្រួញមួយសម្រាប់ខ្សែការពារស្វីស ខណៈដែលការពិន័យចំនួន ១០ លើកបានកើតឡើងគ្រាន់តែខ្សែប្រយុទ្ធរូបនេះម្នាក់ប៉ុណ្ណោះ។

Neymar

ក្រោយពីការប៉ះទង្គិចគ្នាជាច្រើនលើកច្រើនសារនេះរួចមក ខ្សែប្រយុទ្ធរបស់ក្រុម PSG រូបនេះកំពុងតែធ្វើឲ្យគេមានការព្រួយបារម្ភអំពីបញ្ហារបួសរបស់កីឡាកររូបនេះដែរទើបតែនឹងជាមិនទាន់បានប៉ុន្មានផងនោះ។

មុនការប្រកួតនេះក៏មានសន្និសីទសារព័ត៌ផងដែរ ដោយគេមើលឃើញថាគ្រូបង្វឹក Vladimir Petkovic និងកីឡាករ Stephan Lichtsteiner និយាយប្រាប់ពីចំណុចខ្លះៗផងដែរដើម្បីបិទខ្សែប្រយុទ្ធឆ្នើមរូបមិនឲ្យស៊ុតបញ្ចូលទីបាន ដោយពួកគេបានយកវិធីមួយដែលកីឡាករ Sergio Ramos ធ្លាប់បានប្រើរួចមកហើយដើម្បីបិទកីឡាករវ័យ ២៦ ឆ្នាំរូបនេះ។ 

Neymar

គួរឲ្យដឹងផងដែរថាក្រោយពីការប៉ះទង្គិចគ្នាជាច្រើនលើករបស់ Neymar គេសង្កេតឃើញថាអាជ្ញាកណ្តាលលោក Cesar Ramos មិនសូវជាពិន័យនោះទេ ខណៈដែលរឿងនេះគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលក៏បានតវ៉ាផងដែរ៕

Neymar និង Cesar Ramos
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]