សៀងហៃ: ថ្មីៗនេះ បន្ទាប់ពីមានការងារមមាញឹកខ្លាំង នៅឯទីក្រុងសៀងហៃ ប្រមាណជាង មួយសប្តាហ៍មក ពេលនេះ Chompoo Araya ក៏នៅតែមិនទាន់មកកាន់ប្រទេសថៃ ជួបជុំក្រុមគ្រួសាររបស់ខ្លួន នៅឡើយនោះទេ។ 

ដូចគ្នានេះដែរ នៅកម្មវិធីលើកនេះ នាងក៏បានក្លាយមកជាតារាកិត្តិយសមួយរូប ដ៏មានឥទ្ធិពល ហើយថែមទាំងបានជួបជាមួយភ្ញៀវកិត្តិយសល្បីៗគ្រប់លំដាប់ថ្នាក់ ផងដែរ។ ដោយជាមួយគ្នានេះដែរ នាងក៏ជួបជាមួយមិត្តភក្តិប្រុសម្នាក់ ដែលជាជនជាតិបរទេសមួយរូប នៅក្នុងកម្មវិធីមួយនេះ ថែមទៀតផង។

Chompoo Araya

ហើយស្របពេលនៃការជួបគ្នា ដោយចៃដន្យលើកនេះ មិត្តភក្តិប្រុសបរទេសរបស់នាង ក៏បានធ្វើការជូនជាកាដូមួយ យ៉ាងភ្ញាក់ផ្អើលមកកាន់នាង​ ផងដែរ។ ហើយ ដោយតាមការពិតទៅ នៅក្នុងប្រអប់កាដូមួយនោះ គឺជាផ្លែទុរេនទុំមួយផ្លែ ដែលជាប្រភេទផ្លែឈើមួយ ដែល Chompoo Araya មិនចូលចិត្តញាុំជាងគេបំផុត ក្នុងចំណោមផ្លែឈើទាំងអស់។ 

Chompoo Araya

ហេតុដូច្នោះហើយ ភ្លាមៗនោះ ក្រោយពេលបើកប្រអប់កាដូឃើញផ្លែឈើនេះ នាងក៏បានចាប់ផ្តើមប្រែទឹកមុខ មកជាការអស់សំណើចយ៉ាងខ្លាំង ដោយមិននឹកស្មានថា មិត្តភក្តិប្រុសបរទេសរបស់នាង ហ៊ានទិញផ្លែឈើប្រភេទនេះ ជូនមកកាន់នាង យ៉ាងកំប្លែងបែបនេះ​ នោះទេ។ តែយ៉ាងណាមិញ ចុងក្រោយ​ នាងក៏បានព្យាយាមញាុំវា នៅចំពោះមុខមិត្តភក្តិប្រុសម្នាក់នោះ ទាំងសប្បាយរីករាយ ផងដែរ៕

ខាងក្រោមនេះ​ ជាវីដេអូខ្លីមួយរបស់នាង ពេលកំពុងតែញាុំទុរេន:

Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]