ភ្នំពេញ៖ តារាសម្តែងរូបស្រស់កញ្ញា មាន សូនីតា កំពុងតែទាញបានប្រជាប្រិយភាពពីសំណាក់មហាជន ទូទាំងប្រទេស បន្ទាប់ពីនាងបានបង្ហាញខ្លួនជាតួឯកក្នុងរឿង «ផ្កាថ្ម» ដែលនឹងចាក់បញ្ចាំងនា ពេលឆាប់ៗខាងមុខនេះ។

ដោយឡែក ប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្រច្បាស់ជាដឹងហើយថា តារាសម្តែងរូបនេះមិនត្រឹមតែមានសម្រស់ស្រស់សោភា ដូចព្រះនាងប៉ុណ្ណោះទេ ប៉ុន្តែបើងាកមកមើលរាងរបស់នាងវិញ ពិតជាស្លីមស្អាតគ្មានទាស់។

ក្នុងនោះដែរ អាថ៌កំបាំងនៅពីក្រោយដែលធ្វើឲ្យកញ្ញា មាន សូនីតា មានរូបរាងស្រស់ស្អាតបែបនេះ គឺដោយសារតែនាងធ្វើការហាត់ប្រាណជាប្រចាំ ជាមួយនឹងឧបករណ៍កីឡាផងដែរ ដោយទាំងនេះផ្អែកលើវីដេអូដែលនាងបង្ហោះចូលគណនីយូធូបផ្ទាល់ខ្លួន កាលពីម្សិលមិញនេះ។

ទោះជាយ៉ាងណាក្តី មហាជនពិតជាសរសើរដល់កញ្ញា មាន សូនីតា មែនទែន ព្រោះថារាល់ថ្ងៃនាងមានភាពមមាញឹកបែបនេះទៅហើយ ប៉ុន្តែនាងនៅតែអាចឆ្លៀតពេលហាត់ប្រាណដើម្បីថែរាងរបស់ខ្លួនថែមទៀត៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

មាន សូនីតា
មាន សូនីតា
មាន សូនីតា ហាត់ប្រាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា