ភ្នំពេញ ៖ តារាសម្ដែងស្រីវ័យក្មេង ដែលកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ស្រទាប់មិត្តយុវវ័យ កញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យឱពុកជាទីស្រលាញ់របស់ខ្លួន រំភើបដល់ថ្នាក់ញញឹមបិទមាត់មិនជិតនោះទេ។

ជាក់ស្ដែង ដោយយោងទៅតាមរយៈវីដេអូ និងរូបភាពជាច្រើនសន្លឹក នាថ្ងៃទិវាគុណឪពុក កាលពីម្សិលមិញនេះដែរ តារាសម្ដែងស្រីស្រស់សោភា កញ្ញា ស៊ីន យូប៊ីន បានធ្វើរឿងដ៏គួរឲ្យរំភើបមួយចំពោះឱពុកជាទីស្រលាញ់របស់ខ្លួន ដោយនាងបាន​Surpriseនំខេកមួយ លាក់សុទ្ធតែលុយដុល្លារមួយដុំនៅក្នុងនំមួយនោះ ដែលធ្វើឱពុករបស់ខ្លួន រំភើបចិត្តជាខ្លាំង ស្ទើរតែស្រក់ទឹកភ្នែកនៅចំពោះមុខកូនៗរបស់លោក ទៅហើយ។

ជាមួយគ្នានេះដែរ តារាស្រីរូបស្រស់មួយដួងនេះ ត្រូវបានមហាជនជាច្រើនសម្ដែងការកោតសរសើរជាខ្លាំងចំពោះ ការដឹងគុណ ដែលនាងតែងតែធ្វើចំពោះអ្នកមានគុណរបស់ខ្លួន នាពេលកន្លងមកនេះ​ផងដែរ ៕ 

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ស៊ីន យូប៊ីន និងឱពុក
ស៊ីន យូប៊ីន ប្អូនៗ និងឱពុក
ស៊ីន យូប៊ីន និងឱពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន