ភ្នំពេញ៖ ជាការពិត នៅពេលបច្ចុប្បន្ន តារាស្រីមូយចំនួន បាននាំគ្នាបែកគំនិត លក់ផលិតផល និង ចំណីអាហារតាមហ្វេសប៊ុក យ៉ាងព្រោងព្រាត។ ជាពិសេស អ្វីដែលកាន់តែចាប់អារម្មណ៍ គឺពួកគេ ទទួលបានចំណូលច្រើនខ្លាំង ជាងការច្រៀង និង សម្តែងខ្សែភាពយន្ត រហូតមានអ្នកខ្លះ សុខចិត្ត ផ្អាកមកលក់ផលិតផល តាមហ្វេសប៊ុក ដោយធ្វើការ Live វីដេអូ តាមហ្វេសប៊ុក។

ជាក់ស្តែង តារាស្រីទាំងនោះ ត្រូវបានគេបង្ហើបថា ផលិតផលរបស់ពួកគេ ក្នុងមួយថ្ងៃ អាចលក់បានលុយ ពីចន្លោះ ៥០០ ទៅ១ពាន់ដុល្លារ ជាដើម ដោយសារតែ មានអ្នកទិញច្រើនខ្លាំង។

ចង់ដឹងថា តារាណាខ្លះ អាចរកចំណូលបានច្រើន ពីការ Live ហ្វេសប៊ុក តោះតាមដានទាំងអស់គ្នា៖ 

១) ហង្ស ម៉ារីនី៖ បច្ចុប្បន្ន តារាស្រីរូបនេះ បានចាកឆ្ងាយ ពីពិភពសិល្បៈ ដោយរូបនាង បានមក Live Video និយាយរាល់ថ្ងៃ នៅមុខទូរស័ព្ទ។ តែរូបនាង អាចរកចំណូលបានច្រើនសន្ធឹកសន្ធាប់ ជាមួយនឹងផលិតផលរបស់នាង ដោយគ្រាន់តែ មួយថ្ងៃ រូបនាង អាចលក់ស្រ្កាប់ លាបមុខ លាបខ្លួន បាន៣០០ កំប៉ុង ក្នុងមួយកំប៉ុង គឺ១៥ដុល្លារ។ ហើយទម្រាំផលិតផលផ្សេងៗ ដូចជា ម្សៅលាបមុខ កាបូប សម្លៀកបំពាក់ទៀតនោះ គឺនាង រកប្រាក់ក្នុងមួយថ្ងៃ មិនក្រោម១ពាន់ដុល្លារទេ។

ហង្ស ម៉ារីនី
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី

២) គង់ ចាន់ស្រីមុំ៖ បើទោះបីជា រូបនាងពរពោះក៏ដោយ ក៏ពេលខ្លះ នាងនៅតែបន្ត Live ហ្វេសប៊ុក លក់ផលិតផលរបស់នាង ជាញឹកញាប់ផងដែរ ដែលក្នុងថ្ងៃ នាងលក់ដាច់ខ្លាំងណាស់ ស្ទើរតែ ធ្វើចូលស្តុកមិនទាន់។ បើតាមប្រភពជិតស្និទ្ធ បានឲ្យដឹងថា ក្នុងមួយថ្ងៃ នាងរកបាន ពីការ Live វីដេអូ លក់ផលិតផល​ មិនក្រោម ២ពាន់ដុល្លារ។ ជាពិសេស ដោយសារតែ នាងលក់ដាច់ខ្លាំង ទើបធ្វើឲ្យ នាងមានសមត្ថភាព ក្នុងការបើកសាខាថ្មីមួយទៀត នៅម្តុំបឹងត្របែក។

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

៣) អែនជី៖ បើងាកមកមើល តារាស្រីរូបនេះវិញ ក៏មិនណយដែរ ដែលរូបនាង ឈប់ចូលសិល្បៈ មករកស៊ី Live ហ្វេសប៊ុក វិញ ដោយនាង លក់កាបូបប្រ៊េន និងសម្លៀកបំពាក់។ ជាពិសេស នៅពេលនាង Live ហ្វេសប៊ុកម្តងៗ មានអ្នកចូលទិញ ស្ទើរតែគ្រប់គ្នាតែម្តង ដែលកាបូបរបស់នាង សុទ្ធតែស៊េរី Top Grade និងប្រភេទ VIP Leather  ដែលមានតម្លៃថ្លៃគួរសមផងដែរ។ 

អែនជី
អែនជី
អែនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អែន ជី តារាចម្រៀង