យោងតាមគេហទំព័រ ដឺសាន់ របស់ប្រទេសអស់គ្លេស បានឲ្យដឹងថា ក្លឹប Manchester United និង ក្លឹប Arsenal កំពុងតែប្រជែងគ្នា ដើម្បីទិញយកកីឡាករខ្សែរបំរើ ក្លឹប PSV Eindhoven របស់ ប្រទេសហូឡង់។

កីឡាករ Kevin Strootman អាយុ ២២ឆ្នាំ បានក្លាយជាកីឡាករវ័យក្មេងដ៏ល្អបំផុតមួយ របស់ប្រទេស ហូឡង់ បន្ទាប់ពីបានបង្ហាញនូវទំរង់លេងដ៏ល្អ អស់រយៈពេល ២រដូវកាល មកនេះ។ គាត់ក៏ធ្លាប់ ប្រាប់ពីក្តីសង្ឃឹមរបស់ខ្លួន ក្នុងការចង់លេង ឲ្យដល់កំរិតកំពូលផងដែរ ហើយពេលនេះ គាត់អាចនឹង សំរេចក្តីសង្ឃឹមរបស់គាត់ នាខែក្រោយនេះហើយ ដោយមានក្លឹបធំៗ កំពូលៗ ដូចជា AC Milan Liverpool និង Tottenham ជាដើម បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចង់បានកីឡាកររូបនេះ មករួមក្លឹប នៅពេលដែលទីផ្សារកីឡាករ បើកជាថ្មីនោះ ប៉ុន្តែឃើញថា មានតែក្លឹប Man Utd និង Arsenal តែប៉ុណ្ណោះ ដែលនាំមុខក្នុងការប្រមាញ់នេះ។

អ្នកនាំពាក្យរបស់ក្លឹប PSV បានប្រាប់ឲ្យដឹងថា កីឡាកររបស់ពួកគេ ច្បាស់ណាស់ អាចនឹងត្រូវចាកចេញ ក្នុងខែមករានេះហើយ ព្រោះថា ក្លឹប Manchester United និង Arsenal កំពុងតែប្រជែងគ្នាយ៉ាងខ្លាំង ក្នុងការដណ្តើមទិញ កីឡាករ Kevin Strootman ដែលមានតម្លៃខ្លួន ១៧លានអ៊ឺរ៉ូ រូបនេះ។

តើប្រិយមិត្តអាចទាយបានទេថា កីឡាកររូបនេះនឹងទៅលេងឲ្យក្លឹបមួយណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]