(ភ្នំពេញ)៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលពីសំណាក់ប្រជាពលរដ្ឋថា មានព្រះផុស ស្ថិតនៅក្នុងបរិវេណកំពង់ផែស្ងួត​ ក្រុមទី៣​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរខណ្ឌឬស្សីកែវ បានចេញមកអះអាងប្រាប់មជ្ឈដ្ឋាននានាឱ្យជ្រាបថា វាគ្រាន់តែជា រូបសំណាកធ្វើពីស៊ីម៉ង់តិ៍ធម្មតាៗ ក្នុងពេលបច្ចុប្បន្ននេះតែ​ប៉ុណ្ណោះ ដែលគេវាយចោល​ពីភោជនីយដ្ឋាន​ TITANIC ហើយយកមកបោះចោលនៅម្តុំនេះតែប៉ុណ្ណោះ មិនមែនជារូបសំណាកបុរាណនោះទេ សូមកុំមានការយល់ច្រឡំឱ្យសោះ។

បើតាមរបាយការណ៍ របស់អាជ្ញាធរខណ្ឌឫស្សីកែវ បានបង្ហាញថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌ នៅព្រឹកមិញនេះ លោក​ លឹម​ សាម៉ឺឌី​ ប្រធានការិយាល័យ​អន្តរវិស័យខណ្ឌ​ និងមន្ត្រីពាក់ព័ន្ធសង្កាត់-ភូមិ​ ចុះពិនិត្យករណីផ្អើលថាព្រះផុស​ភ្លាមៗ ដែលប្រជាពលរដ្ឋថា ជាអភិនីហារព្រះទ្រង់សម្តែង​ឡើង​នោះ មិនមែនជាការពិតនោះទេ ការពិតគឺជារូបសំណាកធ្វើពីស៊ីម៉ង់តិ៍ធម្មតាៗ ក្នុងពេលបច្ចុប្បន្ន​ប៉ុណ្ណោះ មិនមែនជាប្រភេទថ្មបុរាណអ្វីឡើយ​ ជាពិសេសរូបសំណាកចាស់ៗ ទាំងនេះ គឺគេវាយចោល​ពីភោជនីដ្ឋាន​ TITANIC ហើយយកមកបោះចោលនៅទីនេះប៉ុណ្ណោះ​ មិនមែនជារូបសំណាកបុរាណនោះទេ សូមកុំមានការយល់ច្រឡំ ថាមានព្រះផុសឱ្យសោះ៕

រូបសំណាក
រូបសំណាក
រូបសំណាក

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]