ភ្នំពេញ៖ កាលពីថ្មីៗនេះ អតីតកូនក្រុមរបស់កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ក្នុងកម្មវិធី The Voice Kid Cambodia កុមារី សុខ សុជាតា និងកុមារី រ៉ន ចាន់ឌីន បានប៉ះគ្នាសារជាថ្មីនៅលើឆាកតន្ត្រីតែមួយ ពិតជាកក្រើកមិនធម្មតានោះទេ។

យ៉ាងណាមិញ ចាប់តាំងពីបញ្ចប់ការរួចមក មហាជនកម្រនឹងបានឃើញតារាចម្រៀងវ័យក្មេងពីរដួងនេះ ច្រៀងរួមគ្នាបែបនេះណាស់។ ក្នុងនោះដែរ អ្នកទាំងពីរក៏បានយកបទចម្រៀងរបស់អតីតCoach របស់ខ្លួនមានចំណងជើងថា​ «មួយម៉ាត់បែកពីរមាត់បែក» មកច្រៀងរួមគ្នាថែមទៀតផង។

ទោះជាយ៉ាងណាក្តី ការវិលត្រលប់ដឹកដៃគ្នាឡើងឆាកច្រៀងរួមគ្នាម្តងនេះ មហាជនពិតជាពេញចិត្តនូវសម្លេងរបស់អ្នកទាំងពីរខ្លាំងមែនទែន ព្រោះថាសម្លេងរបស់អ្នកទាំងពីរកាន់តែពិរោះ ជាងពេលប្រឡងថែមទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

សុជាតា និងចាន់ឌីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា