អុីស្រាអែល៖  មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Shaare Zedek និងសាកលវិទ្យាល័យ Bar-Ilan បានបង្កើត និងធ្វើប័ណ្ណប៉ាតង់សម្រាប់ទឹកថ្នាំបន្តក់ភ្នែកមួយប្រភេទដែលគេហៅថា «nanodrops»។  គេបានសាកល្បងប្រើប្រាស់ថ្នាំបន្តក់ភ្នែកនេះទៅលើភ្នែកជ្រូក ដែលជាលទ្ធផលគេបានឃើញថា វាបានធ្វើឲ្យភ្នែករបស់ជ្រូកមើលឃើញច្បាស់ជាងមុនយ៉ាងប្រសើរ។

Shaare Zedek

លោកវេជ្ជបណ្ឌិត David Smadja បាននិយាយថា គេនឹងសាកល្បងប្រើប្រាស់ថ្នាំបន្តក់ភ្នែកនេះទៅលើមនុស្សនៅចុងឆ្នាំនេះ ហើយបើសិនជាគេទទួលបានលទ្ធផលប្រសើរ មនុស្សជាច្រើននឹងមិនចាំបាច់ប្រើប្រាស់វែនតាទៀតឡើយ។ គាត់បានបន្តថា «នេះគឺជាគំនិតថ្មីមួយ ក្នុងការដោះស្រាយបញ្ហាភ្នែក»។ 

រូបតំណាង

អ្នកជំងឺដែលត្រូវការប្រើប្រាស់ថ្នាំនេះ នឹងត្រូវការប្រើប្រាស់កម្មវិធីពិសេសមួយក្នុងទូរស័ព្ទរបស់គេ ដើម្បីវាស់មើលពីស្ថានភាពភ្នែក បន្ទាប់មកបង្កើតលំនាំកាំរស្មី និងបន្ទាប់មកទៀតដាក់លំនាំកាំរស្មីនោះទៅលើភ្នែករបស់គេដោយខ្លួនឯង។ ក្រោយការធ្វើសកម្មភាពទាំងនោះរួច គេអាចបន្តក់ថ្នាំភ្នែកថ្មីនេះទៅលើភ្នែករបស់គេ រួចទឹកថ្នាំនឹងអាចព្យាបាលកែវភ្នែកបាន ដោយហូរទៅតាមលំនាំកាំរស្មី។ គេបានទទួលជោគជ័យដោយការធ្វើបែបនេះ ទៅលើភ្នែកជ្រូករួចមកហើយ។  គេជឿជាក់យ៉ាងខ្លាំងថា ទឹកថ្នាំបន្តក់ភ្នែកដែលមានទៅដោយបំណែកតូចៗនេះ នឹងអាចដោះស្រាយបញ្ហាភ្នែកបាន។ 

ទោះជាយ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថាតើ គេត្រូវប្រើប្រាស់ថ្នាំបន្តក់ភ្នែកនេះញឹកញាប់ប៉ុណ្ណានោះទេ ដើម្បីអាចជំនួសវែនតាបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]