កូរ៉េខាងត្បូង៖ នៅពេលនេះបទចម្រៀង «Ddu Du Ddu Du» របស់ BlackPink កំពុងតែទទួលការគាំទ្រខ្លាំងមែនទែន ដោយបទចម្រៀងមួយនេះទទួលបានការចូលមើលរហូតដល់ ៣៣,៧លានដង ត្រឹមតែរយៈពេល២៤ម៉ោងតែប៉ុណ្ណោះ។

យ៉ាងណាមិញ ទន្ទឹមនឹងបទចម្រៀងដ៏កន្ត្រាក់អារម្មណ៍នេះកំពុងទទួលការគាំទ្រ គេក៏រកឃើញថានៅក្នុង MV នេះ មានអាថ៌កំបាំងជាច្រើនដោយបង្កប់អត្ថន័យជាច្រើនចំណុច ទៅតាមប្លង់នីមួយៗនៃបទចម្រៀងផងដែរ។

ថ្ងៃនេះដែរ សូមបង្វែរអារម្មណ៍មហាជន ក៏ដូចជាអ្នកគាំទ្រ Blackpink មកដឹងអំពីអត្ថន័យសំខាន់ៗមួយចំនួន ដែលបានបង្កប់ក្នុង MV «Ddu Du Ddu Du» នេះ៕

ចង់ដឹងថាមានបែបណាខ្លះនោះ តោះតាមដានទាំងអស់គ្នា៖

១. Lisa បោះផ្សែងចេញជារូបស្លាប

ផ្សែងចំរុះពណ៌ដែល Lisa បោះចេញជាស្លាប បានបញ្ជាក់ពីការតស៊ូ និងសេរីភាព។ ហើយផ្សែងនេះផងដែរ គឺទាក់ទងនឹងសត្វ Cockatoo ដែលនាងកាន់នៅScene បន្ទាប់ផងដែរ។ 

Lisa

២. Queen Jennie

Jennie បានស្លៀកឈុតព្រះនាងដោយពោរពេញទៅដោយពណ៌ស្រស់ឆើតឆាយ នៅលើកូនអុកដែលខ្ពស់ជាងកូនអុកដទៃ បានបញ្ជាក់ឲ្យឃើញថាកូនអុកដទៃដែលមានពណ៌ខ្មៅសនោះ មិនអាចយកឈ្នះនាងបានឡើយ។  

Jennie

៣. កញ្ជ្រោង Fennec

កញ្ជ្រោង Fennec តំណាងឲ្យភាពថ្លៃថ្នូររបស់មនុស្ស និងបង្ហាញពីបុគ្គលដែលឯករាជ្យ។ ហើយបុគ្គលណា ដែលមានបុគ្គលិកលក្ខណៈដូច កញ្ជ្រោង Fennec គឺជាអ្នកដែលពូកែត្រួតត្រានិងជាអ្នកដឹកនាំ។ 

កញ្ជ្រោង Fennec

៤. Lisa កាន់សត្វសេក Cockatoo

នៅក្នុងMV របស់ Blackpink បានរួមបញ្ចូលនិមិត្តរូបបក្សី។ ពេលចេញMV ដំបូង Lisa បានលេចឡើងជាមួយផ្សែងដែលមានរាងជាស្លាបបក្សី បន្ទាប់មកនាងក៏លេចចេញជាមួយ សត្វសេក Cockatoo ក្រោយមកក៏ចេញប្លង់របស់ Rose កំពុងតែ​ជិះទោង​យោលក្នុងទ្រុង។ ជាធម្មតា បក្សីតំណាងឲ្យសន្តិភាព ប៉ុន្តែសត្វសេក Cockatoo មានចំណុចរបស់ពួកគេផ្សេងទៅវិញ។ សម្រាប់សត្វសេក Cockatoo ដែលមានពណ៌ផ្កាឈូកនេះតំណាងឲ្យភាពឯករាជ្យ និងគ្មានការភ័យខ្លាច។ 

Lisa កាន់សត្វសេក Cockatoo

៥. Lisa ជាមួយដាវKatana

នៅក្នុងប្រវត្តិសាស្រ្ត ដាវកាតាណាគឺជាអាវុធដ៏សាហាវរបស់ Samurai។ ហើយអាវុធដ៏អស្ចារ្យនេះផងដែរ គឺជាវត្ថុបុរាណមួយរបស់ប្រទេសជប៉ុន។ ដាវនេះតំណាងឲ្យ កម្លាំង និងការប្តេជ្ញាចិត្តដើម្បីប្រឈមមុខនឹងការប្រយុទ្ធគ្នា។ 

Lisa ជាមួយដាវKatana

៦. ក្តារខៀនខ្មៅ

នៅពីក្រោយលីសា គឺជាក្តារខៀនខ្មៅដែលផ្ទុកព័ត៌មានរបស់ Blackpink, សារ និងចំណងជើងបទចម្រៀងមុនៗដូចជាបទ «As If It’s your last» ជាដើម។ 

ក្តារខៀនខ្មៅ

៧. Jisoo ជាមួយឆ័ត្រពណ៌ខ្មៅ

ខណៈពេល Lisa កាន់ដាវដើម្បីការពារខ្លួន ចំណែកឯ Jisoo វិញបានប្រើឆ័ត្រដើម្បីការពារខ្លួន ពីកំទេចកំទីភ្លើងដែលព្យាយាមដុតនាង។ ទាំងនេះបានបង្ហាញថា បើទោះជាមានរឿងអ្វីកើតឡើង ក៏Jisooនាងនៅតែបន្តនិងព្យាយាមទទួលនូវអ្វីដែលពិភពលោកនេះបានផ្តល់ឲ្យនាង។ ហើយចុងបញ្ចប់ នាងនៅតែអាចដើរចេញពីបញ្ហាទាំងនេះ។ 

Jisoo ជាមួយឆ័ត្រពណ៌ខ្មៅ

៨. ផ្ទាំងរូបភាពរបស់ Jisoo

នៅក្នុង Scene នេះ គេអាចឃើញJisoo ជាមនុស្ស២ ដោយម្នាក់នៅក្នុងរូបភាពនិងខាងក្រៅ។ ដំបូងអ្នកគាំទ្របានថតរូបរបស់នាង ប៉ុន្តែបន្ទាប់ពីនាងមានកំហុសអ្នកគាំទ្របែរជាលើកទូរស័ព្ទថតមកនាងដូចជាកាំភ្លើងទៅវិញ។ ទាំងនេះបានបង្ហាញថា រូបថតនិងបណ្តាញសង្គមអាចធ្វើឲ្យមនុស្សល្បីល្បាញយ៉ាងឆាប់រហ័ស ហើយក៏អាចបំផ្លាញមនុស្សយ៉ាងឆាប់រហ័សដូចគ្នា។ 

ផ្ទាំងរូបភាពរបស់ Jisoo

៩. ម៉ោង

ម៉ោងនេះបានបញ្ជាក់ថា ពេលវេលាបានផ្លាស់ប្តូរ Blackpink ហើយពេលនេះ គឺជាពេលដែល Blackpink រះជាថ្មី៕ 

ម៉ោង

ចង់ជ្រាបបន្ថែមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]