ភ្នំពេញ៖ តារាកំប្លងនាយក្តិប បានសាងកេរ្តិ៍ឈ្មោះនៅក្នុងចង្កោមសិល្បៈ បានយ៉ាងច្រើន ក្រោយតារារូបនេះ បានចូលលេងកំប្លែង និងស្ថិតនៅក្នុងក្រុមរបស់តារាកំប្លែងនាយក្រឹមផងដែរ។

ជារឿយៗ ឃើញថាតារារូបនេះ តែងតែមានមុខ នៅក្នុងកម្មវិធីនានា ដូចជាការលេងកំប្លែងជាដើម ដោយមើលតាមរយៈការសម្តែង របស់លោកហាក់ដូចជារឹងមាំ មិនមានជំងឺអ្វីទាល់តែសោះ។

តែការពីពេលម្សិលមិញនេះ ពិតជាមានការភ្ញាក់ផ្អើល ក្រោយនៅក្នុងគណនីហ្វេសប៊ុករបស់តារារូបនេះ បានបង្ហោះរូបភាពរបស់ខ្លួន ដែលកំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ ដាក់សេរ៉ូមនៅនឹងកន្ទេល យ៉ាងក្រៀមក្រំ។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានភ្ជាប់ជាមួយនឹងសារដ៏ខ្លីមួយថា៖«ខ្ញុំបាទនាយក្តិប ឈឺខ្លាំងដេកព្យួរសេរ៉ូមនៅផ្ទះ ដោយគ្មានថវិការព្យាបាលនៅមន្ទីរពេទ្យ»។

សារដ៏ខ្លីមួយនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាអាណិតដល់រូបលោកយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកបង្ហើបប្រាប់ថាតារារូបនេះមានជំងឺបេះដូងផងដែរ៕ 

នាយក្តិប ពេលសម្តែង
នាយក្តិប ពេលសម្តែង
នាយក្តិប ពេលសម្តែង
នាយក្តិប ធ្លាក់ខ្លួនឈឺ
នាយក្តិប ធ្លាក់ខ្លួនឈឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្តឹប